សម្តេចតេជោ ហ៊ុន សែន អបអរសាទរជូនកម្មករ-កម្មការិនី ដែលទទួលបានការដំឡើងប្រាក់ឈ្នួល ឆ្នាំ២០២៤, បៀវត្សរ៍ឡើងបានតិចប្រសើរជាងបាត់បង់ការងារ


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅយប់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣នេះ បានផ្ញើសារអបអរសាទរជូនដល់ កម្មករ និយោជិត ដែលទទួលបាន ការដំឡើងប្រាក់ឈ្នួល នៅឆ្នាំក្រោយនេះ ទោះបីជាសភាពការណ៍សេដ្ឋកិច្ចពិភពលោក កំពុង ប្រឈមជាមួយនឹងការធ្លាក់ចុះ។

តាមរយៈបណ្តាញសង្គម សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖ «នៅក្នុងសភាពការណ៍ ដែលសេដ្ឋកិច្ចពិភពលោក កំពុងប្រឈមជាមួយនឹងការធ្លាក់ចុះ។ ការដំឡើងបានបៀវត្សរ៍ជូន កម្មករ-កម្មការិនី គឺជារឿងល្អ តែអ្វីដែលសំខាន់ជាងទៀត នៅក្នុងពេលវេលាដ៏លំបាកនេះ គឺត្រូវខិតខំរក្សាការ ងារធ្វើផង និងបង្កើតការងារថ្មីផង។

ខ្ញុំសូមអបអរសាទរជាមួយរាជរដ្ឋាភិបាល កម្មករ-កម្មការិនី ក៏ដូចជាស្ថាប័នពាក់ព័ន្ធដែលរក្សាបាននូវ ចំណុចសំខាន់៣គឺ៖ ទី១៖ ដំឡើងបានបៀវត្សទោះច្រើនក្តីតិចក្តី ទី២៖ រក្សាបានការងារធ្វើ ទី៣៖ បង្កើតបានការងារថ្មី។ បៀវត្សរ៍ឡើងបានតិចប្រសើរជាងបាត់បង់ការងារធ្វើ ដែលនឹងបាត់បង់ប្រាក់ ចំណូលទាំងស្រុង»។

«In a situation where the world’s economy is in downturn, increasing the wages for workers is a good thing, yet what’s more important in the difficult time is to maintain jobs and to create new jobs. I would like to congratulate the government, workers, and relevant institutions that could maintain three main points, including (1) increase the salary no matter how much; (2) maintain the jobs; (3) create new jobs.

A sight increase on salary is better than losing a job and losing the whole income.»

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅនេះ បាន សម្រេចដំឡើងឈ្នួលអប្បបរមាជូនកម្មករនិយោជិតក្នុងវិស័យរោងចក្រ និងវាយនភណ្ឌ ដល់ចំនួន ២០៤ ដុល្លារ នៅឆ្នាំ២០២៤ ខាងមុខនេះ ដែលប្រាក់ឈ្នួលនេះ បានកើនឡើង៤ដុល្លារបើធៀប នឹងឆ្នាំ២០២៣។ កម្មករនិយោជិតជាច្រើន បានសម្តែងនូវការសប្បាយរីករាយការដំឡើងប្រាក់ ឈ្នួលនេះ និងបានថ្លែងអំណរគុណរាជរដ្ឋាភិបាល បានខិតខំសម្របសម្រួលរហូតមានការដំឡើង ក្នុងខណៈដែលសេដ្ឋកិច្ចពិភពលោក ជួបការលំបាកផងដែរ៕