ក្រសួងជូនដំណឹង​ពីរដូវបើកនេសាទដល់ប្រជានេសាទ ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣


(ភ្នំពេញ)៖ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ​បាន​ជូនដំណឹងដល់ សាធារណជន និងអ្នកនេសាទទាំងអស់​ ពីរដូវបើកនេសាទ សម្រាប់ការនេសាទនៅក្នុងដែននេសាទ ទឹកសាប ​ចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣តទៅ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងកសិកម្ម ដែលទទួលបាននៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣នេះ។ យោងតាមសេចក្តីជូនដំណឹងនេះ ចំពោះដែននេសាទទឹកសាប រួមមាន ខេត្ត កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ ព្រះវិហារ រតនគិរី មណ្ឌលគីរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម កំពង់ធំ និងមួយផ្នែកនៃរាជធានីភ្នំពេញ និងខេត្ត កណ្តាល ដែលស្ថិតនៅខាងជើងខ្សែស្របទន្លេ ចតុម្មុខ នឹងអនុញ្ញាតឱ្យនេសាទ ចាប់ពីថ្ងៃទី០១ ខែតុលា ដល់ថ្ងៃទី៣១ ខែឧសភា ។

ដោយឡែក ខេត្តស្ទឹងត្រែង អនុញ្ញាតឱ្យនេសាទចាប់ពីថ្ងៃទី០១ ខែតុលា រហូតដល់ថ្ងៃទី៣០ ខែ មេសា។ ហើយចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ដល់ថ្ងៃទី៣០ ខែមិថុនា អនុញ្ញាតឱ្យនេសាទនៅដែន ទឹកសាប រួមមាន ខេត្តព្រៃវែង ស្វាយរៀង តាកែវ កំពង់ស្ពឺ និង មួយផ្នែកនៃរាជធានីភ្នំពេញ និងខេក្ក កណ្តាល ដែលស្ថិតនៅខាងត្បូងខ្សែស្របទន្លេចកុមុខ។

រដ្ឋបាលជលផលនៃក្រសួងកសិកម្ម បានបញ្ជាក់ថា នៅក្នុងរយៈពេលបើកនេសាទនេះ អ្នកនេសាទ ទាំងអស់ ត្រូវប្រើឧបករណ៍នេសាទដែលអនុញ្ញាតឱ្យធ្វើនេសាទក្នុងដែននេសាទទឹកសាប ស្របកាម ច្បាប់ស្តីពីជលផល និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕