វិមានក្រឹមឡាំង និយាយថារុស្ស៉ីមិនបានបោះបង់ការផ្អាករបស់ខ្លួន លើការតេស្តសាកល្បងនុយ ក្លែអ៊ែរទេ


(ម៉ូស្គូ)៖  យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ គឺ វិមានក្រឹមឡាំងបានឱ្យដឹងនៅថ្ងៃអង្គានេះរថា ប្រទេសរុស្ស៊ីមិនបានបោះបង់ចោល ការផ្អាករបស់ខ្លួន លើការធ្វើតេស្តនុយក្លេអ៊ែរនោះទេ ហើយបានច្រានចោលការលើកឡើងរបស់ អ្នកអត្ថាធិប្បាយម្នាក់ដែលថា ទីក្រុងមូស្គូគួរតែបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែររយៈចម្ងាយខ្ពស់​ ដើម្បីជា ការព្រមានដល់លោកខាងលិច។

ប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន ដែលគ្រប់គ្រងអំណាចនុយក្លេអ៊ែរដ៏ធំបំផុតរបស់ពិភពលោក បានព្រមានលោកខាងលិចម្តងហើយម្តងទៀតថា ការវាយប្រហារណាមួយលើរុស្ស៊ីអាចបង្កឱ្យមាន ប្រតិកម្មនុយក្លេអ៊ែរ។

ការតេស្តសាកល្បងនុយក្លេអ៊ែរចុងក្រោយរបស់សហភាពសូវៀត បានធ្វើឡើងក្នុងឆ្នាំ ១៩៩០។ ការសាកល្បងនុយក្លេអ៊ែរចុងក្រោយរបស់សហរដ្ឋអាមេរិក បានកើតឡើងនៅឆ្នាំ ១៩៩២ ហើយ ប្រទេសបារាំង និងប្រទេសចិនបានធ្វើការសាកល្បងនុយក្លេអ៊ែរចុងក្រោយរបស់ពួកគេក្នុងឆ្នាំ ១៩៩៦ នេះបើយោងតាមអង្គការសហប្រជាជាតិ។

វិមានក្រឹមឡាំងបាននិយាយថា ខ្លួនមិនបានបោះបង់ចោលការផ្អាករបស់ខ្លួន លើការតេស្តសាក ល្បងទេ នៅពេលដែលត្រូវបានសួរអំពីការកត់សម្គាល់របស់ លោក Margarita Simonyan ដែល ជានិពន្ធនាយកនៃទូរទស្សន៍ដែលផ្តល់មូលនិធិដោយរដ្ឋ RT ដែលបានស្នើថា រុស្ស៊ីគួរតែបំផ្ទុះគ្រាប់ បែកនុយក្លេអ៊ែរនៅប្រទេសស៊ីបេរី៕