(វ៉ាស៊ីនតោន)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលា ឆ្នាំ២០២៣ គឺ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានទទួលស្គាល់ថាលោកពិតជា មានការព្រួយបារម្ភថាវិបត្តិនយោបាយរបស់សហរដ្ឋអាមេរិក អាចនឹងជះផលអាក្រក់ដល់ជំនួយ យោធាសម្រាប់អ៊ុយក្រែន ប៉ុន្តែបាននិយាយថាលោកនឹងថ្លែងសុន្ទរកថាដ៏សំខាន់មួយក្នុងពេលឆាប់ៗ ថាតើហេតុអ្វីបាន ជាចំាបាច់ត្រូវជួយអ៊ុយក្រែនបណ្ដេញកងទ័ពរុស្ស៉ីចេញពីប្រទេសរបស់ពួកគេ។

លោក ចូ បៃដិន ធ្វើការកត់សម្គាល់ខាងលើ នៅថ្ងៃពុធសប្ដាហ៍នេះ និងជាការឆ្លើយតបទៅនឹង សំណួរដែលសួរថាតើការដកតំណែងប្រធានរដ្ឋសភា លោក Kevin McCarthy ដោយសមាជិក សភាតំណាងរាស្ត្រគ្នាឯងមួយចំនួន ក្នុងគណបក្សសាធារណរដ្ឋ អាចនឹងបង្កឧបសគ្គបន្ថែមដល់ ការផ្ដល់ជំនួយយោធា សម្រាប់អ៊ុយក្រែន ដែរឬក៏យ៉ាងណា? ជាការចម្លើយឆ្លើយតប លោក បៃដិន បានប្រាប់អ្នកសារព័ត៌មាននៅឯសេតវិមានថា «វាពិតជាធ្វើឱ្យខ្ញុំព្រួយបារម្ភ … ប៉ុន្តែខ្ញុំដឹងថាមាន សមាជិកភាគច្រើននៃរដ្ឋសភា និងព្រឹទ្ធសភាមកពីគណបក្សទាំង២ ដែលនិយាយថាពួកគេគាំទ្រ ការផ្ដល់ជំនួយដល់អ៊ុយក្រែន»៕
































