កម្ពុជា-ប៊ែលហ្សិក ចុះហត្ថលេខាបន្តកិច្ចសហប្រតិបត្តិការសម្រាប់ Letter of Intent ២០២៤-២០២៨ ស្តីពីការដឹកជញ្ជូនផ្លូវទឹក


(ភ្នំពេញ)៖​ ឯកឧត្តម អៀង វ៉េងស៊ុន រដ្ឋលេខាធិការ តំណាងលោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួង សាធារណការ និងដឹកជញ្ជូន និងលោក Filip Boelaert អគ្គលេខាធិការ ក្រសួងចលករ និង សាធារណការហ្លែនឌ័រ នៃព្រះរាជាណាចក្រប៊ែលហ្សិកនាព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ​ បានអញ្ជើញចូលរួមពិធីចុះហត្ថលេខាបន្តកិច្ចសហប្រតិបត្តិការសម្រាប់ Letter of Intent ២០២៤-២០២៨ ស្តីពីការដឹកជញ្ជូនផ្លូវទឹក។

ពិធីនេះបានធ្វើឡើងនៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ លោកអគ្គនាយក ប្រតិភូនៃក្រសួងចលករ និងសាធារណការហ្លែនឌ័រ លោកអគ្គនាយករង លោកប្រធាននាយកដ្ឋាន និងមន្រ្តីពាក់ព័ន្ធ។

ពិធីចុះហត្ថលេខានេះ មានគោលបំណងដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហការលើការអនុវត្តអនុស្ស រណៈយោគយល់គ្នាប្រកបដោយប្រសិទ្ធភាពខ្ពស់ និងរក្សាចំណងមិត្តភាពរវាងក្រសួងទាំងពីរឱ្យកាន់ តែមានភាពជិតស្និទ្ធបន្ថែមទៀត ជាពិសេសលើការផ្លាស់ប្តូរព័ត៌មាន ជំនាញបច្ចេកទេស រៀបចំសិក្ខា សាលាថ្នាក់តំបន់រួមគ្នា បណ្តុះបណ្តាលធនធានមនុស្សលើវិស័យដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង កំពង់ផែ រវាងអ្នកជំនាញប៊ែលហ្សិក និងកម្ពុជា។

បន្ទាប់ពីចុះហត្ថលេខារួច ឯកឧត្តម រដ្ឋលេខាធិការ បានជូនប្រតិភូប៊ែលហ្សិកទស្សនាបណ្ណាល័យ និងបន្ទប់រៀនបើកបរនាវា នៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដែលជាជំនួយ បច្ចេកទេសផ្ទាល់ពីប្រទេសប៊ែលហ្សិក៕