ក្រុមប្រទេស G7 ប្រកាសជំហររួមលើសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស បន្ទាប់ពីកិច្ចប្រជុំដ៏តានតឹងមួយ នៅទីក្រុងតូក្យូ


(ហ្គាហ្សា)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាននៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ អោយដឹងថា នៅពេលដែលកងកម្លាំងអ៊ីស្រាអែល បន្តវាយប្រហារតំបន់ហ្គាហ្សា រដ្ឋមន្ត្រី ការបរទេស នៃក្រុមប្រទេសដែលហៅកាត់ថា G7 នៅថ្ងៃពុធសប្តាហ៍នេះបានអំពាវនាវឱ្យមានបទ ឈប់បាញ់មនុស្សធម៌ ក្នុងសង្គ្រាមអ៊ីស្រាអែលជាមួយក្រុមហាម៉ាស ដើម្បីផ្តល់ជំនួយ និងជួយរំដោះ ចំណាប់ខ្មាំងនិងស្វែងរកការវិលត្រឡប់ទៅកាន់ «ដំណើរការសន្តិភាពកាន់តែទូលំទូលាយ» ខណៈដែលកងកម្លាំងអ៊ីស្រាអែលបន្តវាយប្រហារតំបន់ហ្គាហ្សាស្ទ្រីប។

G7 បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ នៅចុងបញ្ចប់នៃកិច្ចប្រជុំរយៈពេលពីរថ្ងៃនៅ ទីក្រុងតូក្យូថា អ៊ីស្រាអែលមានសិទ្ធិការពារខ្លួន ខណៈពេលដែលសង្កត់ធ្ងន់លើតម្រូវការការពារ ជនស៊ីវិល និងគោរពច្បាប់មនុស្សធម៌អន្តរជាតិ។

សេចក្តីថ្លែងការណ៍បាននិយាយយ៉ាងដូច្នេះថា «សមាជិក G7 បានប្តេជ្ញាចិត្តក្នុងការបង្កើតដំណោះ ស្រាយរយៈពេលវែង ប្រកបដោយនិរន្តរភាពសម្រាប់តំបន់ហ្គាហ្សា និងបន្តដំណើរការសន្តិភាពកាន់តែ ទូលំទូលាយ ស្របតាមស្តង់ដារដែលបានព្រមព្រៀងជាអន្តរជាតិ… យើងគាំទ្រការផ្អាកបាញ់សម្រាប់ មនុស្សធម៌ និងបើកច្រករបៀងដើម្បីជួយសម្រួលដល់ជំនួយដែលត្រូវការជាបន្ទាន់ និងការដោះលែង ចំណាប់ខ្មាំង»។ក្រុមរដ្ឋមន្ត្រីបានឯកភាពថា «ដំណោះស្រាយរដ្ឋពីរ… នៅតែជាមធ្យោបាយតែមួយគត់ ដើម្បីសម្រេចបាននូវសន្តិភាព យុត្តិធម៌ យូរអង្វែង និងសុវត្ថិភាព»