បណ្ឌិត កៅ គឹមហួន ផ្តល់រង្វាន់ប្រចាំខែតុលា ដល់បុគ្គលិកឆ្នើមប្រចាំលេខាធិការដ្ឋានអាស៊ាន និងផ្តល់សន្ទរកថាតាមអនឡាញនៅក្នុងពិធីបើកនៃន្និសីទសកលស្តីពី «សន្តិសុខ និងការទូតសុខា ភិបាលសកល នៅក្នុងសតវត្សរ៍ទី២១»


(ហ្សាការតា, ឥណ្ឌូណេស៊ី)៖ នៅរសៀលថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅលេខាធិការដ្ឋាន អាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តម បណ្ឌិត កៅ គឹមហួន អគ្គលេ ខាធិការអាស៊ាន បានផ្តល់រង្វាន់ប្រចាំខែតុលា ដល់បុគ្គលិកឆ្នើមប្រចាំលេខាធិការដ្ឋានអាស៊ាន។

នេះជាជ័យលាភីទី៣ហើយ ចាប់តាំងពីកម្មវិធីដែលជាគំនិតផ្តួចផ្តើមរបស់ អគ្គលេខាធិការអាស៊ាន ចាប់ផ្តើមអនុវត្ត។ ជ័យលាភីទទួលបានវិញ្ញាបនបត្រ ព្រមទាំងអំណោយពីអគ្គលេខាធិការអាស៊ាន។

នៅរសៀលថ្ងៃចន្ទដដែលនេះ ឯកឧត្តម បណ្ឌិត កៅ គឹមហួន បានទទួលជួបពិភាក្សាការងារជាមួយ គណៈកម្មាធិការធុរកិច្ចស៊ីលី-ឥណ្ឌូណេស៊ី នៃសហព័ន្ធឧស្សាហកម្មស៊ីលី ដឹកនាំដោយអតីត ប្រធានាធិបតីស៊ីលី លោក Eduardo Frei Ruiz-Tagle។ នៅក្នុងឱកាសនេះ ភាគីទាំងអស់ បានស្វែងរកកិច្ចសហការដែលអាចធ្វើទៅបាន និងបានលើកទឹកចិត្តឱ្យមានសកម្មភាពធុរកិច្ចកាន់តែ ច្រើនរវាងសហគមន៍ធុរកិច្ចនៅក្នុងអាស៊ាន និងស៊ីលី ដើម្បីពង្រឹងនូវទំនាក់ទំនងរវាងអាស៊ាន និង ស៊ីលី។

ដោយឡែកនៅយប់ថ្ងៃចន្ទ អគ្គលេខាធិការអាស៊ាន បានអញ្ជើញផ្តល់សន្ទរកថាតាមអនឡាញ នៅ ក្នុងពិធីបើកនៃ សន្និសីទសកលស្តីពី «សន្តិសុខ និងការទូតសុខាភិបាលសកល នៅក្នុងសតវត្សរ៍ ទី២១»។

អគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ពីសារៈសំខាន់ ក្នុងការធានាថា ប្រជាជនអាស៊ាន គ្មាន ការគំរាមកំហែងពីសុខាភិបាលសាធារណៈ និងការគំរាមកំហែងផ្សេងទៀត និងបានគូសបញ្ជាក់ពី គំនិតផ្តួចផ្តើមសំខាន់ៗដើម្បីពង្រឹង និងធ្វើឱ្យកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខសុខាភិបាល ជាមួយដៃគូខាងក្រៅ ឱ្យទៅជាប្រព័ន្ធ រួមទាំងសហរដ្ឋអាមេរិក រួមទាំងតាមរយៈក្រសួងសុខាភិបាល និងសេវាមនុស្សរបស់សហរដ្ឋអាមេរិក រួមទាំងទីភ្នាក់ងារផ្សេងៗដែលជាសម្ព័ន្ធមិត្ត៕