(សេអ៊ូល)៖ តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ ចេញផ្សាយដោយទីភ្នាក់ងារសារ ព័ត៌មាន Reuters អោយដឹងថា កូរ៉េខាងជើង នៅថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកានេះបានរិះគន់ឥតសំច្ចៃ មាត់ដោយចាត់ទុកក្រុមប្រទេស G7 គឺជាសំណល់នៃសង្រ្គាមត្រជាក់ ដែលតែងតែបង្កជម្លោះ ដើម្បី តែប្រយោជន៍ផ្ទាល់ខ្លួន និងបានបំពានលើអធិបតេយ្យនៃប្រទេសដទៃ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA តាមរយៈការស្រង់សម្ដីពីលោក Jo Chol Su ជាអគ្គ នាយកនៃនាយកដ្ឋានអង្គការអន្តរជាតិនៃក្រសួងការបរទេស កូរ៉េខាងជើង បានថ្កោលទោសក្រុម រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស G7 ចំពោះអ្វីដែលលោកហៅថាជាការនិយាយមួលបង្កាច់ ពីសិទ្ធិស្វ័យការពារខ្លួន និងអធិបតេយ្យស្របច្បាប់របស់កូរ៉េខាងជើង នៅក្នុងសេចក្ដីថ្លែងការណ៍រួម មួយ ក្រោយជំនួបមួយក្នុងទីក្រុងតូក្យូ កាលពីសប្ដាហ៍មុន។

សេចក្ដីថ្លែងការណ៍រួមរបស់ក្រុមប្រទេស G7 បានអំពាវនាវឱ្យមានបទឈប់បាញ់មួយដើម្បីបុព្វហេតុ មនុស្សធម៌ក្នុងសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស ភ្ជាប់ជាមួយការអះអាងឡើងវិញពីការ គាំទ្រសម្រាប់អ៊ុយក្រែន តែបានថ្កោលទោសការធ្វើតេស្ដមីស៊ីល និងការបញ្ជូនអាវុធរបស់ទីក្រុងព្យុង យ៉ាងទៅឱ្យរុស្ស៉ី។
យ៉ាងណាក៏ដោយ ក្នុងបទអត្ថាធិប្បាយចេញផ្សាយដោយ KCNA លោក Jo Chol Su បានកត់ សម្គាល់ថា G7 មិនមែនតំណាងឱ្យអន្តរជាតិទាំងមូលនោះទេ តែផ្ទុយទៅវិញ បានការពារផល ប្រយោជន៍ប្រទេសមួយចំនួនតូច តួយ៉ាងដូចជាការផ្ដល់អាវុធរបស់សហរដ្ឋអាមេរិកទៅឱ្យអ៊ុយក្រែន ដែលលោកចោទថា មានចេតនាបំផ្លាញសន្តិភាព និងស្ថិរភាពក្នុងតំបន់អឺរ៉ុប។ មន្ត្រីកូរ៉េខាងជើងរូបនេះក៏បានចោទប្រកាន់ដែរថាវ៉ាស៊ីនតោនកំពុងទាញយកប្រយោជន៍ និងញុះញង់ ឱ្យមានការវាយប្រហារយោធាលើតំបន់ហ្កាហ្សា ខណៈធ្វើជាខែលការពារអំពើឃោរឃៅរបស់អ៉ីស្រា អែល។ «G7 គឺជាកាកសំណល់នៃសង្រ្គាមត្រជាក់ដែល គួរតែត្រូវបានរំលាយចោលភ្លាមៗ ហើយ នេះនឹងក្លាយជាការបោះជំហានដំបូងឆ្ពោះទៅរកការបន្ធូរបន្ថយវិបត្តិអន្តរជាតិសព្វថ្ងៃ និងស្ដារសន្តិ ភាពពិភពលោក ឡើងវិញ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក Jo Chol Su៕
































