(ប៉ាឡេស្ទីន)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បញ្ជាក់ថា នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន លោក Mohammed Ishtaye កាលពី ថ្ងៃចន្ទបានសង្កត់ធ្ងន់ចំពោះការបដិសេធនូវផែនការណាមួយ ក្នុងការផ្លាស់ទីលំនៅប្រជាជននៅ តំបន់ហ្គាហ្សា «ក្រោមឧបាយកលនៃជំនួយមនុស្សធម៌»។

ក្នុងអំឡុងសម័យប្រជុំគណៈរដ្ឋមន្ត្រី លោក Shtayyeh ក៏បានច្រានចោល «សំណើបង្កើតច្រក របៀងសមុទ្ររវាងប្រទេស Cyprus និងតំបន់ហ្គាហ្សាដោយប្រទេសមួយចំនួនផងដែរ» ដោយ សង្កត់ធ្ងន់ថា «ខណៈពេលដែលយើងស្វែងរកការមកដល់នៃជំនួយ យើងមិនទទួលយកការផ្លាស់ ទីលំនៅរបស់ប្រជាជនរបស់យើងនៅលើកប៉ាល់ ដែលត្រូវនិរទេសនៅក្រោមឧបាយកលនៃជំនួយ នោះទេ»។ ជាមួយគ្នានេះ លោកក៏បានបដិសេធមិនបង្កើតជំរុំបណ្តោះអាសន្ន សម្រាប់អ្នកជម្លៀស ដោយផ្អែកលើការស្នើសុំផងដែរ ដោយនិយាយថា «យើងចង់ឱ្យប្រជាជនរបស់យើងត្រឡប់ទៅកន្លែង ដែលពួកគេត្រូវបានផ្លាស់ទីលំនៅវិញ»។ លោក Shtayyeh បានសង្កត់ធ្ងន់ថា «ប្រជាជនរបស់យើង នឹងមិនអាចត្រលប់ទៅតំបន់ហ្គាហ្សាវិញបានទេ ប្រសិនបើយើងទទួលយកដំណោះស្រាយបែបនេះ»។
លោកបានអំពាវនាវឱ្យអង្គការសហប្រជាជាតិ និងសហភាពអឺរ៉ុបទម្លាក់ជំនួយតាមផ្លូវអាកាស ទៅ កាន់តំបន់ហ្គាហ្សាដែលហែកហួរដោយសង្រ្គាម ជាពិសេសតំបន់ភាគខាងជើងរបស់ខ្លួន និងទាមទារ ឱ្យបើកច្រករបៀងផ្តល់ជំនួយបន្ថែមទៀតទៅកាន់តំបន់ហ្គាហ្សា បន្ថែមពីលើផ្លូវឆ្លងកាត់ Rafah ។
ទាក់ទិននឹងការប្រកាសនាពេលថ្មីៗនេះ របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ទាក់ទងនឹងការរក្សាការគ្រប់គ្រងសន្តិសុខលើតំបន់ហ្គាហ្សា បន្ទាប់ពីជម្លោះ លោក Shtayyeh បាននិយាយថា «ហ្គាហ្សាគឺជាផ្នែកសំខាន់មួយរបស់ប៉ាឡេស្ទីន… យើងមិនត្រូវការការ អនុញ្ញាតពីអ្នកណាម្នាក់ជួយប្រជាជនយើងនៅទីនោះ»៕
































