(ហ្កាហ្សា)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP បានអោយដឹងថា កងកម្លាំងអ៉ី ស្រាអែល នៅថ្ងៃពុធ ទី១៥ ខែវិច្ឆិកានេះបានឱ្យដឹងថាខ្លួនបានដឹកនាំប្រតិបត្តិការវាយឆ្មក់មួយនៅ ក្នុងមន្ទីរពេទ្យធំជាងគេ បំផុតក្នុងតំបន់ហ្កាហ្សា ដោយមានគោលដៅលើទីបញ្ជាការរូងក្រោមដីរបស់ ក្រុមហាម៉ាសមានទីតាំងស្ថិតនៅក្រោមមន្ទីរពេទ្យនេះជាមួយការជំរុញឱ្យ ក្រុមហាម៉ាសទម្លាក់អាវុធ ចុះចាញ់។

ប្រតិបត្តិការវាយឆ្មក់របស់អ៉ីស្រាអែល កើតមានឡើងបន្ទាប់ពីសហរដ្ឋអាមេរិក និងបណ្ដាប្រទេស ដទៃថាមន្ទីរពេទ្យ Al-Shifa ត្រូវតែស្ថិតនៅក្រោម ការការពារ។ យោធាអ៉ីស្រាអែលបានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយដូច្នេះថា «ផ្អែកលើព័ត៌មានសម្ងាត់ និងប្រតិបត្តិការពិសេសមួយ កងកម្លាំងការពារជាតិអ៉ីស្រាអែល IDF បានដឹកនាំប្រតិបត្តិការវាយឆ្មក់ មួយប្រឆាំងនឹងក្រុមហាម៉ាស នៅតាមទីតាំងជាក់លាក់ ក្នុងមន្ទីរពេទ្យ Al-Shifa»។ សេចក្ដីថ្លែងការណ៍នេះដដែលបន្ថែមថាក្រុមហាម៉ាសបានប្រើប្រាស់មន្ទីរពេទ្យ Al Shifa ដើម្បីធ្វើ ប្រតិបត្តិការយោធារបស់ខ្លួន ខណៈ សហរដ្ឋអាមេរិកក៏បានអះអាងដូចគ្នានេះដែរថាមន្ទីរពេទ្យមួយ នេះអាចមានស្ដុកអាវុធដែលនេះជាទង្វើអាចត្រូវបានចាត់ទុកជាឧក្រិដ្ឋកម្មសង្រ្គាម។ ក៏ប៉ុន្តែ ក្រុមហា ម៉ាសបានច្រានចោលការចោទប្រកាន់បែបនេះ ហើយថាលោក ចូ បៃដិនជាអ្នកទទួលខុសត្រូវទាំង ស្រុងលើ ប្រតិបត្តិការរបស់អ៉ីស្រាអែល៕































