រដ្ឋមន្ត្រី ប៉េង ពោធិ៍នា អនុញ្ញាតឱ្យក្រុមការងារព័ត៌មានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចូលជួបពិភាក្សាការងារ


(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅទីស្តីការក្រសួង លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យក្រុមការងារព័ត៌មាន និងបណ្តាញសង្គមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំដោយលោក គួច វែងស្រ៊ុន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារ ចូលជួបពិភាក្សាលើកិច្ចសហការការងារ ក្នុងការផ្សព្វផ្សាយសមិទ្ធផល របស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ ជាពិសេសក្នុងវិស័យសាធារណការ និងដឹកជញ្ជូន។

ជំនួបនេះមានការអញ្ជើញចូលរួមផងដែរពីសំណាក់ លោក លោកស្រីជាថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត៕