កូរ៉េខាងជើង ប្តេជ្ញាឆ្លើយតបយ៉ាងខ្លាំងក្លា ចំពោះការគំរាមកំហែងណាមួយពីសហរដ្ឋអាមេរិក


(ព្យុងយ៉ាង)៖  យោងតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣​ គឺ កូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍នេះបានរិះគន់ដំណើរទស្សនកិច្ចរបស់ ប្រមុខការពារជាតិអាមេរិក ទៅកាន់កូរ៉េខាងត្បូងនាពេលថ្មីៗនេះ និងប្តេជ្ញាឆ្លើយតបយ៉ាងខ្លាំងក្លា ចំពោះអ្វីដែលខ្លួនហៅថាជាការគំរាមកំហែងផ្នែកយោធាពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអាមេរិក។

នៅក្នុងសេចក្តីថ្លែងការណ៍តាមរយៈទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA អ្នកនាំពាក្យក្រសួងការពារ ជាតិកូរ៉េខាងជើង បានស្តីបន្ទោសសហរដ្ឋអាមេរិក ចំពោះការបង្កើនភាពតានតឹងនៅក្នុងតំបន់ ដោយ សំដៅទៅលើដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin នៅកូរ៉េខាង ត្បូងនៅក្នុងសប្តាហ៍នេះ។

សេចក្តីថ្លែងការណ៍ដដែល បានបន្ថែមថា «កងកម្លាំងប្រដាប់អាវុធរបស់កូរ៉េខាងជើង នឹងត្រួតពិនិត្យ យ៉ាងហ្មត់ចត់ ហើយទប់ស្កាត់នូវរាល់ ការគំរាមកំហែងណាមួយដល់សន្តិសុខ ក៏ដូចជាផលប្រយោជន៍ ជាតិ រួមទាំងសមត្ថភាពប្រឆាំងដ៏ខ្លាំងក្លាលើសលប់ និងតាមរយៈសកម្មភាព យោធាជាយុទ្ធសាស្ត្រ ដែលយើងកំពុងឃើញស្រាប់»