លោកជំទាវ ភឿង សកុណា ជួបពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្ត្រីក្រសួងវប្បធម៌បារាំង


(បារាំង)៖ ក្នុងឱកាសចូលរួមកិច្ចប្រជុំលើកទី៤ នៃអន្តររដ្ឋាភិបាលស្តីពីការអភិរក្សនិងអភិវឌ្ឍន៍ រមណីយដ្ឋានអង្គរ ក្រោមព្រះរាជាធិបតីព្រះករុណាព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា អមដំណើរ ដោយលោកជំទាវ អ៊ុន បូផាន់ណា ឯកអគ្គរាជទូតប្រតិភូអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការយូណេ ស្កូនៅប៉ារីស លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានអនុញ្ញាតឲ្យលោកស្រី Rima ABDUL MALAK រដ្ឋមន្ត្រីក្រសួងវប្បធម៌បារាំង ចូលជួបពិភាក្សាការងារមួយចំនួនលើវិស័យវប្បធម៌ និងបេតិកភណ្ឌ៕