ក្រសួងសុខាភិបាល ជំរុញលើកទឹកចិត្ដដល់អង្គការ FHI 360 ពិនិត្យលទ្ធភាពបន្ថែមដើម្បីចូលរួម ចំណែក ក្នុងការសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល


(ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាការងារជាមួយ លោកស្រី សេង សុភាព នាយិកាអង្គការ FHI 360 ប្រចាំកម្ពុជា ឯកឧត្តម សាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានជំរុញលើក ទឹកចិត្ដដល់អង្គការ FHI 360 ពិនិត្យលទ្ធភាពបន្ថែមដើម្បីចូលរួមចំណែក ក្នុងការសម្រេចបាននូវ ការគ្របដណ្តប់សុខភាពជាសកលជំនួបជាមួយអង្គការសុខភាពគ្រួសារអន្តរជាតិ (FHI 360) បានធ្វើ ឡើហនៅទីស្តីការក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

ឯកឧត្តម រដ្ឋលេខាធិការ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការស្វាគមន៍របស់ លោកសាស្ត្រា ចារ្យរដ្ឋមន្ត្រី ចំពោះអង្គការសុខភាពគ្រួសារអន្តរជាតិថ្លែងអំណរគុណដល់អង្គការ FHI 360 ដែល បានចូលរួមគាំទ្រក្រសួងសុខាភិបាល ក្នុងការអភិវឌ្ឍន៍ប្រព័ន្ធថែទាំសុខភាពនៅកម្ពុជា។

ជាពិសេសចូលរួមក្នុងការសម្រេចសមិទ្ធផលជាច្រើន នៃគម្រោងលើកកម្ពស់គុណភាព និងសមធម៌ សុខាភិបាលកម្ពុជា ការធ្វើឱ្យប្រសើរឡើងនូវពិធីសារពង្រឹងគុណភាពកម្មវិធីសុខភាពថ្នាក់ជាតិ។

លោកស្រីនាយិកាអង្គការ FHI 360 ក៏បានថ្លែងថា អង្គការ FHI 360 ជាអង្គការអន្តរជាតិមិនមែនរដ្ឋា ភិបាល និងមិនរកប្រាក់ចំណេញ ដែលមានការិយាល័យកណ្តាលនៅសហរដ្ឋអាមេរិក និងកំពុង អនុវត្តសកម្មភាពនៅប្រទេសចំនួនជាង ៦០។

លោកស្រីបន្តថា អង្គការ FHI 360 មានបេសកកម្មចម្បងក្នុងការធ្វើឱ្យប្រសើរឡើងនូវសមធម៌សុខ ភាព និងសុខុមាលភាពរបស់មនុស្សជាតិតាមរយៈការប្រើប្រាស់ទិន្នន័យ និងការស្វែងរកដំណោះ ស្រាយដោយមូលដ្ឋាន។ អង្គការ FHI 360 នៅប្រទេសកម្ពុជា បានចាប់ផ្តើមដំណើរការកាលពីឆ្នាំ ១៩៩៨ និងបច្ចុប្បន្នកំពុងអនុវត្តសកម្មភាព និងផ្តល់ជំនួយបច្ចេកទេស លើគម្រោងសកម្មភាព ផ្តោតលើវិស័យសុខាភិបាល ចំនួន ៥ រួមមាន៖

១៖ គម្រោងលើកកម្ពស់គុណភាពសេវាថែទាំសុខភាព (EQHA) ដំណាក់កាលទី១ និងទី២

២៖ គម្រោងសម្រេចឱ្យបាននូវគោលដៅ និងរក្សាការគ្រប់គ្រងការឆ្លងរីករាលដាលមេរោគអេដស៍ (EpiC): មានរយៈពេល៥ឆ្នាំ (២០២០ – ២០២៥)

៣៖ គម្រោងការតាមដាន និងស្រាវជ្រាវជំងឺឆ្លង (IDDS): មានរយៈពេល ៦ឆ្នាំ (២០១៨-២០២៤)

៤៖ គម្រោង Alive & Thrive: មានរយៈពេល ៥ឆ្នាំ (២០១៩-២០២៥)

៥៖ គម្រោង EGHS (Enhancing Global Health Security): ៥ឆ្នាំ (២០២០២-០២៥)

គួរបញ្ជាក់ផងដែរថា អង្គការ FHI 360 បាន និងកំពុងសហការជាមួយក្រសួងសុខាភិបាល និងភាគី ពាក់ព័ន្ធនៅថ្នាក់ជាតិ និងក្រោមជាតិ ក្នុងការអនុវត្តគម្រោងលើកកម្ពស់គុណភាពសេវាថែទាំសុខ ភាព (EQHA): EQHA I មានរយៈពេល ៥ឆ្នាំ (២០១៧-២០២៣) និង EQHA II មានរយៈពេល ៥ឆ្នាំ (២០២៣-២០២៧) និងគោរពស្នើសុំការគាំទ្រពីក្រសួងសុខាភិបាល ជាបន្តទៀត ។

ទន្ទឹមនឹងនោះ ឯកឧត្តម រដ្ឋលេខាធិការសុខាភិបាល ក៏បានលើកទឹកចិត្ត អង្គការ FHI 360 ពិនិត្យលទ្ធ ភាពបន្ថែមកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល ដោយផ្តោតជាសំខាន់លើយុទ្ធសាស្ត្រ វិស័យសុខាភិបាល ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល ក្នុងការអនុវត្តយុទ្ធសាស្រ្តបញ្ច កោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល មានដូចជា៖

១៖ បង្កើនសកម្មភាពអប់រំសុខភាពជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់សុខភាពពលរដ្ឋកាន់តែ ប្រសើរឡើង

២៖ ប្រយុទ្ធនឹងជំងឺឆ្លង

៣៖ ទប់ស្កាត់ការរីករាលដាលជំងឺឆ្លងជាសកលដែលជាបញ្ហាសុខភាពសាធារណៈ

៤៖ ទប់ស្កាត់ជំងឺមិនឆ្លងដែលប៉ះពាល់ដល់សុខភាពសាធារណៈក្នុងពេលដែលសង្គមសេដ្ឋកិច្ចមានការរីកចម្រើន

៥៖ ទប់ស្កាត់នឹងបង្ការជំងឺបណ្ដាលមកពីផលប៉ះពាល់ពីបម្រែបម្រួលអាកាសធាតុ

៦៖ ធ្វើឱ្យប្រសើរឡើងនូវការពិនិត្យ និងព្យាបាលជំងឺ នៅតាមសហគមន៍

៧៖ ការធ្វើនិយ័តកម្មករសេវាសាធារណៈ និងសេវាឯកជន ដើមី្បលើកកម្ពស់សេវាថែទាំសុខភាព

៨៖ អភិវឌ្ឍន៍ធនធានមនុស្ស ជាពិសេសជំនាញសុខាភិបាល

៩៖ អភិវឌ្ឍន៍សុខភាពឌីជីថល(Digital Health)ព្រមទាំងអាទិភាពសុខាភិបាលទាំងបីគឺ
*ពង្រឹងសមត្ថភាពមណ្ឌលសុខភាព តាមរយៈការផ្គត់ផ្គង់សម្ភារៈបរិក្ខារវេជ្ជសាស្ត្រ ឱសថចាំបាច់ ហេដ្ឋារចនាសម្ព័ន្ធ ពង្រឹងសមត្ថភាពបុគ្គលិកសុខាភិបាល ធ្វើយ៉ាងណាឱ្យការផ្តល់សេវាសុខភាព ជូនប្រជាពលរដ្ឋបាន២៤ម៉ោងក្នុង១ថ្ងៃ។

*ពង្រឹងសមត្ថភាពមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិ និងខេត្ត តាមរយៈការពង្រឹងសមត្ថភាព ក្នុងការ សង្ក្រោះបន្ទាន់ បន្ទប់វះកាត់ មន្ទីរពិសោធន៍ និងប្រព័ន្ធបញ្ជូនជាដើម។

*ពង្រឹងស្ថាប័ននិងធនធានមនុស្សសុខាភិបាលតាមរយៈការពង្រឹងភាពជាអ្នកដឹកនាំស្ថាប័នគ្រប់លំដាប់ថ្នាក់ ជាក់ស្តែងដូចជា ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្តល់ការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ជូនថ្នាក់ដឹកនាំថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ រហូតដល់ប្រធានមណ្ឌលសុខភាពជារៀងរាល់សប្តាហ៍ ជាដើម៕