រយៈពេល១០ថ្ងៃ គ.ជ.ប ទទួលស្គាល់គណបក្សនយោបាយចំនួន១ និងកំពុងពិនិត្យលើពាក្យសុំ ចុះបញ្ជីគណបក្សចំនួន២ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥


(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា រយៈពេល ១០ថ្ងៃ គិតត្រឹមវេលាម៉ោង៥៖៣០នាទី ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣នេះ គ.ជ.ប បានសម្រេចទទួលស្គាល់ ជាផ្លូវការលើពាក្យស្នើសុំចុះបញ្ជីរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ខណៈគណបក្សនយោបាយចំនួន២ទៀតកំពុងពិនិត្យ លើពាក្យសុំចុះបញ្ជី។

តាមរយៈសេចក្តីប្រកាសព័ត៌មាន គ.ជ.ប បានបញ្ជាក់ថា គណបក្សនយោបាយទាំង២ ដែល គ.ជ.ប កំពុងត្រួតពិនិត្យ គឺគណបក្ស ឆន្ទៈខ្មែរ និងគណបក្សកម្លាំងជាតិ។

ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ ការ បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ មានរយៈពេល ១៥ ថ្ងៃ គឺចាប់ ពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣៕