មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុង​អ៊ុន បង្ហាញមុខជាសាធារណ:

​កូរ៉េខាងជើង ៖ មេដឹកនាំ​កំពូលរបស់កូរ៉េខាងជើងលោក គីម ជុង​អ៊ុន បាន​បង្ហាញមុខ​សាធារណៈ​ជា​លើកដំបូង បន្ទាប់ពី​បាត់​មុខ​ក្នុងឆាកនយោបាយអស់រយៈពេលប្រមាណ ២០ថ្ងៃ និងហ៊ុំព័ទ្ធទៅដោយពាក្យចចាមអារ៉ាមថាលោកបានស្លាប់។

នេះបើតាមទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA បាន​រាយការណ៍នៅថ្ងៃសៅរ៍ ទី២ ខែឧសភា​ ឆ្នាំ២០២០។

​ទីភ្នាក់ងារ​ព័ត៌មាន​និយមកណ្តាល​របស់កូរ៉េ​ បានសរសេរថា លោក គីម ជុង​អ៊ុន បាន​ចូលរួម​ពិធី​កាត់​ខ្សែបូ​សម្ពោធ​រោងចក្រ​ផលិត​ជី​មួយកន្លែង​នៅ​ភាគ​ខាងជើង​នៃ​រដ្ឋធានី​ព្យុងយ៉ាង​ កាលពីថ្ងៃសុក្រហើយប្រជាពលរដ្ឋដែលចូលរួម​ក្នុង​កម្មវិធី​នោះបាន​ទះដៃ​អបអរសាទរ​យ៉ាងខ្លាំង ចំពោះការបង្ហាញខ្លួនជាសាធារណៈរបស់លោក គីម ដែលនឹងជម្រះអស់មន្ទិលសង្ស័យពីសាធារណជនជាតិនិងអន្តរជាតិ៕