(មូស្គូ)៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៩ ខែធ្នូ ឆ្នាំ២០២៣ បញ្ជាក់ថា រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក Sergei Lavrov បាននិយាយនៅថ្ងៃ ព្រហស្បតិ៍សប្តាហ៍នេះថា មានប្រទេសលោកខាងលិចមួយចំនួន កំពុងលើក ជាយោបល់ឲ្យមូស្គូចរ ចារកសន្តិភាពនៅអ៊ុយក្រែន ពីព្រោះសហរដ្ឋអាមេរិក ក៏ដូចជាសម្ព័ន្ធមិត្តរបស់ខ្លួន បានបរាជ័យក្នុង ការជួយអ៊ុយក្រែន យកឈ្នះលើ កងកម្លាំងរុស្ស៉ី។

លោក Lavrov បានប្រាប់បទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មានរដ្ឋ និងទូរទស្សន៍ Rossiya 24 ថា មានសញ្ញាបង្ហាញថាលោកខាងលិចកំពុងផ្លាស់ប្តូរ តាក់ទិក និងយុទ្ធសាស្ត្ររបស់ខ្លួនចំពោះអ៊ុយ ក្រែន។ លោក Lavrov បានគូសបញ្ជាក់ថា «លោកខាងលិចកំពុងប្តូរតាក់ទិក ប្រហែលជាការគិត ឡើងវិញអំពីពីយុទ្ធសាស្ត្ររបស់ខ្លួន ព្រោះថាបើយុទ្ធសាស្ត្រយកឈ្នះលើរុស្ស៉ី គ្រាន់តែជាយុទ្ធសាស្ត្រ មួយគ្មានបានការ នោះនឹងត្រូវបរាជ័យយ៉ាងវេទនា»។ លោក Lavrov បានបន្ថែមថា «មានពាក្យខ្សឹប ខ្សៀវគ្នាខ្លះថាហេតុអ្វីបានជារុស្ស៉ីមិនព្រមជួបមន្រ្តីមកពីអឺរ៉ុប ដែលត្រៀមខ្លួនជជែកពីបញ្ហាអ៊ុយក្រែន ដោយ គ្មានអ៊ុយក្រែនផ្ទាល់ចូលរួម»។
គួរបញ្ជាក់ថា អ៊ុយក្រែន បានប្តេជ្ញាថានឹងមិនបញ្ឈប់ការប្រយុទ្ធឡើយ រហូតដល់ទាហានរុស្ស៉ីទាំង អស់ ត្រូវបានបណ្តេញចេញពីទឹកដីរបស់ខ្លួន ដូចដែល បានកំណត់ក្នុងឆ្នាំ១៩៩១ នៅពេលដែល សហភាពសូវៀតរលំរលាយ។ រីឯលោកខាងលិចក៏និយាយថានឹងមិនបង្ខំឱ្យអ៊ុយក្រែន ទៅចរចារក សន្តិភាព នោះទេ ដោយទុកឱ្យអ៊ុយក្រែនជាអ្នកសម្រេចចិត្តដោយខ្លួនឯង។
ជិតពីរឆ្នាំហើយនៃសង្រ្គាមឈ្លានពាន រុស្ស៉ីបានកាន់កាប់ទឹកដីប្រហែល ១៧.៥ភាគរយរបស់អ៊ុយ ក្រែន ខណៈប្រតិបត្តិការវាយបករបស់អ៊ុយក្រែនក្នុងឆ្នាំនេះ មិនទទួលបានជោគជ័យធំដុំនោះទេ។ ថ្មីៗនេះ ប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយម្តងទៀតថា លោកត្រៀមខ្លួនជាស្រេច ដើម្បីចរចារកសន្តិភាព នៅអ៊ុយក្រែន ប៉ុន្តែផ្អែកលើលក្ខខណ្ឌរបស់រុស្ស៉ី។ មន្ត្រីអាមេរិកឯនោះវិញនិយាយថា លោក ពូទីន កំពុងរង់ចាំការបោះឆ្នោតប្រធានាធិបតីអាមេរិក ឆ្នាំ២០២៤ មុនពេលធ្វើការសម្រេចចិត្តណាមួយឆ្ពោះទៅរកសន្តិភាព៕































