ចាប់ពីសប្ដាហ៍ក្រោយទៅ តម្លៃជ្រូករស់លើទីផ្សារកម្ពុជានឹងចុះថ្លៃនៅត្រឹម ១ម៉ឺន២ពាន់រៀល

តាមសមាគមចិញ្ចឹមសត្វកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានមួយបញ្ជាក់ថា ចាប់ពី សប្ដាហ៍ក្រោយនេះទៅ តម្លៃជ្រូករស់នៅលើទីផ្សារកម្ពុជា នឹងចុះថ្លៃត្រឹម ១២.០០០ រៀល ក្នុងមួយគីឡូ ។

តាមសេចក្ដីប្រកាសបញ្ជាក់ថា ដើម្បីអនុវត្តតាមអនុសាសន៍ណែនាំរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទកុំឲ្យតម្លៃជ្រូករស់ខ្ពស់ ពេកធ្វើឲ្យ ប៉ះ ពាល់ដល់អ្នកបរិភោគ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា នឹងខិតខំរិះរកមធ្យោបាយ ធ្វើ យ៉ាងណាឱ្យតម្លៃជ្រូករស់មកនៅ ១២០០០ រៀលក្នុងមួយគីឡូក្រាម នៅសប្តាហ៍ក្រោយ។

សូមអានសេចក្ដីប្រកាសលម្អិតដូចខាងក្រោមនេះ៖