ពិធីដាំកូនឈើចំនួន ១០០០ដើម ក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប

ព្រះវិហារ៖ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០នេះ នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប បានរៀបចំពិធីដាំកូនឈើចំនួន ១០០០ដើម ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងនិស្សិតថា្នក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៃរាជបណ្ឌិត្យសភាកម្ពុជា មន្ត្រីរាជការ និងប្រជាពលរដ្ឋ សរុបចំនួន ២៥០នាក់ ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ។

ជាកិច្ចចាប់ផ្តើមនៃកម្មវិធី ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិតសភារកម្ពុជាបានមានប្រសាសន៍លើកឡើងថា ព្រៃឈើជាប្រភពធនធម្មជាតិដ៏សំខាន់ សម្រាប់ប្រទេសយើង ដូច្នេះសូមបងប្អូនប្រជាសហគមន៍ព្រៃឈើ ត្រូវនាំគ្នាបំផុសស្មារតីប្រជាពលរដ្ឋគ្រប់រូប ឲ្យចេះស្រឡាញ់ព្រៃឈើ ចូលរួមដាំដុះ និងការពារព្រៃឈើ ក៏ដូចជាជួយជម្រុញផលប្រយោជន៍ ដល់ប្រជាពលរដ្ឋក្នុងជីវភាពរស់នៅ ការបង្កបង្កើនផលកសិកម្ម និងបង្កើនសុខមាលភាពគ្រួសារ ព្រមទាំងជួយលើកស្ទួយបរិស្ថានសង្គមទៀតផង ។

ទន្ទឹមនោះដែរ ឯកឧត្តមមានជំនឿយ៉ាងមុតមាំថា ពលរដ្ឋទាំងអស់ ត្រូវចាប់ផ្ដើមដោយមិនបង្អែរបង្អង់ នូវផែនការសា្ដរព្រៃឈើ និងដាំឈើឡើងវិញ ដើម្បីរក្សាបាននូវលំនឹងបរិស្ថាន ធម្មជាតិ និងភោគសម្បត្ដិឲ្យកាន់តែមានសម្រស់ស្រស់បំព្រង សម្រាប់សង្គមជាតិទាំងមូល ។ ឯកឧត្តម ក៏បានសំណូមពរដល់អ្នកការពារព្រៃសហគមន៍ មិនត្រូវកាប់ឈើខ្លួនឯង ហើយយកដីទៅលក់ នេះជាបញ្ហាគ្រោះថ្នាក់បំផុត ។ ក្នុងនោះដែរ ឯកឧត្តម ក៏បានសំណូមពរដល់ មន្ទីរអង្គភាពទាំងអស់ចូលរួម ដាំដើមឈើតាមអង្គភាព ទីសាធារណៈ តាមដងផ្លូវ ហើយធ្វើជាគំរូដល់ប្រជាពលរដ្ឋ ។

ឯកឧត្តម វី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានមានប្រសាសន៍លើកឡើងថា សូមឲ្យអាជ្ញាធរ និងសមត្ថកិច្ចបង្កើនការយកចិត្តទុកដាក់ក្នុងការពារបរិស្ថាន មិនត្រូវបណ្តែតបណ្តោយឲ្យឈ្មួយរកស៊ីកាប់ឈើ ខុសច្បាប់បែបអនាធិបតេយ្យនោះទេ ត្រូវរកឲ្យឃើញនូវមុខឈ្មួញធំៗ ចាប់យកទៅផ្តន្ទាទោសតាមច្បាប់ ហើយធ្វើដោយយកចិត្តទុកដាក់ ធ្វើឲ្យស្មើភាពគ្នា កុំចាប់តែប្រជាពលរដ្ឋតូចតាច តែបើជាអ្នកដឹកឈើធំៗខុសច្បាប់ ធ្វើមិនដឹងមិនលឺនោះទេ ត្រូវសហការចូលរួមជាមួយប្រជាពលរដ្ឋ ក្នុងការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ ៕
ជាមួុយគ្នានោះឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានលើកឡើងថាស្របតាមគោលនយោបាយ យុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងចក្ខុវិស័យដ៏ប្រាកដប្រជា បានអភិវឌ្ឍលើវិស័យអប់រំធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងទេសចរណ៍ សំដៅធ្វើយ៉ាងណា កាត់បន្ថយនូវភាពក្រីក្រ និងបង្កើននូវកម្រិតជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។ ជាក់ស្ដែង សម្ដេចតេជោ បានផ្ដល់អំណោយនូវ អាងទឹកទំនប់រក្សា ដែលស្ថិតក្នុងស្រុករវៀង និងស្រុកជ័យសែន ដើម្បីគាំទ្រដល់វិស័យកសិកម្ម សាលារៀនចំនួន ៤០៥ គ្រឹះស្ថាន ព្រមទាំងបានផ្ដល់ដីសម្បទានសង្គមកិច្ច ទាំងដីលំនៅដ្ឋាន និងដីកសិកម្ម។
មិនត្រឹមតែប៉ុណ្ណោះ ដោយបានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអភិរក្សធនធានធម្មជាតិ ក៏ដូចជាតំបន់ប្រវត្តិសាស្រ្តនាសម័យបុរាណ ឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែនឫស្សីត្រឹប ត្រូវបានបង្កើតឡើង និងទទួលស្គាល់ដោយព្រះរាជក្រឹត្យលេខ នស / រកត / ០៤១៤ / ៤៣៦ ចុះថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០១៤ ដែលមានផ្ទៃដី ១១.៤៣៥ ហិកតា ស្ថិតក្នុងភូមិសាស្រ្តឃុំឆែបមួយ និងឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ ។
ពិធីនេះរៀបចំឡើងដើម្បីរួមចំណែកក្នុងការកសាងគម្របព្រៃឈើ ទប់ស្កាត់បម្រែបម្រួលអាកាសធាតុ និងលើកម្ពស់ឱ្យមានការចូលរួមដាំដើមឈើពីមហាជនបន្ថែមទៀត ក្រោមប្រធានបទ «ដាំដើមឈើម្នាក់មួយដើម បន្តដង្ហើមផែនដី»។

គួរបញ្ជាក់ផងដែរថា ឧទ្យានរាជបណ្ឌិត្យសភាបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប មានគម្រោងដាំកូនឈើចំនួន ១លានដើម ក្នុងរយៈពេល៦ឆ្នាំ ហើយចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២០ ឧទ្យានដាំកូនឈើបានចំនួន ១៥០,៧២០ដើម លើផ្ទៃដី ៩២ហិកតា៕ជួយយកចិត្តទុក្ខដាក់ផងគួរបញ្ជាក់ផងដែលថាៈសមត្តកិច្ចជំនាញរដ្ឋបាលព្រៃឈើឆែបបានចាប់មនុស្សចំនួន ៤នាក់រួចមកហើយដែលចូលទន្រ្តានដីស្ថានីស្តាកូនឈើនិងសហគមន៏ឆែបកើតនិងភ្យួរដីស្ថានីបណ្តុះកូនឈើទល់មុខចំការអំពៅចិន។គួរបញ្ជាក់ផងថាៈសូមអោយគណៈបញ្ជាការ ឯកភាពស្រុកជួយយកចិត្តទុកដាក់ផងកុំអោយអ្នកធ្វើចេះតែខុស។