នៅក្នុងទិវាដ៏មហានក្ខត្តឫក្សប្រសើរថ្លៃថ្លានាឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៥ ដែលនឹងឈានចូលមកដល់នា ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ

ខ្ញុំបាទ រ៉ី នោរៀ ចាងហ្វាង គេហទំព័រ សារព័ត៌មាន នី ណា ញូស៍ និង ក្រុមការងារ ទាំងអស់។

សូមគោរពជូនពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរជូនចំពោះ លោកបណ្ឌិត ឌីម សុខុន អគ្គលេខាធិការ សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព  និង លោកស្រី ព្រមទាំង បុត្រា បុត្រី ជាទីស្រឡាញ់ សូមប្រកបដោយសុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ កម្លាំងពលំមាំមួន បញ្ញាញាណវាងវៃភ្លឺថ្លា។

ឆ្លៀតក្នុងឱកាសដ៏ល្អប្រពៃនេះដែរ យើងខ្ញុំទាំងអស់គ្នា សូមគោរពកោត សរសើរយ៉ាងស្មោះអស់ពីដួងចិត្ត នូវការ ខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដោយមិនខ្លាចហត់នឿយដើម្បីបុព្វហេតុបម្រើឧត្តមប្រយោជន៍ របស់ សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព និង បានចូលរួមចំណែកដ៏សំខាន់ក្នុងការជំរុញនូវកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម វឌ្ឍនភាពសង្គម ដែលជាកត្តាចលករ ក្នុងការជំរុញភាពរីកចម្រើននិងការអភិវឌ្ឍលើគ្រប់វិស័យនៃសមាគមន៍។

ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និង ក្រុមការងារ គេហទំព័រសារព័ត៌មាន នី ណា ញូស៍ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យក៏ដូចជាវត្ថុស័ក្តិសិទ្ធិទាំងឡាយ ក្នុងលោក សូមតាមបីបាច់ថែរក្សា និងប្រោះព្រំនូវសព្ទសាធុការពរជ័យជូន លោក បណ្ឌិត ឌីម សុខុម និង លោក ស្រី ព្រមទាំង បុត្រា បុត្រី  ជាទីស្រឡាញ់ សូមជួបតែសេចក្តីសុខសុភមង្គល និង ប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
គោរពជូនពរពី ខ្ញុំបាទ រ៉ី នោរៀ ចាងហ្វាងគេហទំព័រសារព័ត៌មាន នី ណា ញូស៍ និង ក្រុមការងារទាំងអស់៕