
កោះកុង# រដ្ឋបាលខេត្តកោះកុង នៅព្រឹកថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៥ បានប្រារព្ធពិធីអបអរសាទរខួបលើកទី ១១៤ នៃទិវាអន្តរជាតិនារី ៨.មីនា ក្រោមប្រធាន បទ”សិទ្ធិសមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប” ក្រោមអធិបតី ភាព ឯកឧត្តម ថុង ណារ៉ុង ប្រធានក្រុមប្រឹក្សាខេត្ត.និងលោកជំទាវ មិនថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ព្រមទាំងលោក លោកស្រីប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត។

លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្តកោះកុង បានលើកឡើងថា: ទិវាអន្តរជាតិនារីនៅឆ្នាំនេះ គឺប្រារព្ធឡើង ក្រោមប្រធានបទ”សិទ្ធិសមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប”
ក្នុងគោលដៅដើម្បីគូសបញ្ជាក់អំពីសារៈសំខាន់ នៃការទទួលបាននិងអនុវត្តសិទ្ធិ ការលើកកម្ពស់សមភាព និងការពង្រឹងភាពអង្គអាចចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូបនៅកម្ពុជា។
លោកស្រីប្រធានមន្ទីរបានបន្ថែមថា: មន្ទីរកិច្ចការនារីខេត្តកោះកុង រយៈ១ឆ្នាំកន្លង ទៅ មន្ទីរបានសហការជាមួយស្ថាប័នអង្គភាពមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ដោយផ្តោតលើការងារផ្សព្វ ផ្សាយអប់រំ និងជួយសម្រួលផ្លូវច្បាប់ ករណីមានអំពើហិង្សារលើស្ត្រីនិងកុមារចំនួន៤ករណីនៅប្រព័ន្ធតុលាការ ក៏ដូចជាក្រៅប្រព័ន្ធតុលាការ។

ក្នុងឱកាសនោះដែរ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានអានព្រះរាជសារ សម្ដេចព្រះមហាក្សត្រី ព្រះវររាមាតា នរោត្តម មុនិនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា។
និងមានប្រសាសន៍សំណេះសំណាង ក្នុងឱកាសនោះថា.ស្ត្រីនិងគ្រួសារខ្មែរ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ក្រសួងស្ថាប័ន អង្គការជាតិនិងអន្តរជាតិ ដែលបាននិងកំពុងខិតខំប្រឹងប្រែង ជំរុញការអភិវឌ្ឍបេសកកម្មដ៏ថ្លៃថ្លា ដើម្បីស្ត្រីនិងក្មេងស្រី បានទទួលនូវកិច្ចការពារសិទ្ធិ និងផលប្រយោជន៍ តាមរយៈការទទួលស្គាល់ ការផ្ដល់តម្លៃចាត់ទុកស្ត្រី និងក្មេងស្រី ជាមូលធនមនុស្សដ៏សំខាន់ និងផលប្រយោជន៍តាមរយៈការទទួលស្គាល់នៅតម្លៃ និងចាត់ទុកស្ត្រីក្មេងស្រី ជាមូលធនក្នុងការអភិវឌ្ឍន៍គ្រួសារនិងសង្គម ព្រមទាំងជំរុញលើកទឹកចិត្ត កសាងអភិវឌ្ឍន៍សមត្ថភាពស្ត្រី ក៏ដូចជាការផ្ដល់ឱកាសពួកគេចូលរួម ប្រកបដោយសកម្មភាព និងសមធម៌នៅលើការងារគ្រប់វិស័យ។

លោកជំទាវអភិបាលខេត្ត បានបញ្ជាក់ទៀតថា: ប្រធានបទនេះ ក៏ផ្ដោតសំខាន់ផងដែរ លើការលើកកម្ពស់ផលជះជាវិជ្ជមាន និងទាញយកអត្ថប្រយោជន៍ពីភាពលាភយេនឌ័រជូនគ្រួសារ ពង្រឹងសហគមន៍ និងវឌ្ឍនៈភាពសង្គម ជំរុញកំណើនការអភិវឌ្ឍសេដ្ឋកិច្ច និងលើក កម្ពស់សុខមាលភាពសង្គម ជាមួយការឆ្លុះបញ្ចាំងអំពីវឌ្ឍន:ភាព សមិទ្ធផល បញ្ហាប្រឈម កាលានុវត្ត ភាពនានា ជាពិសេសបង្ហាញពីការប្តេជ្ញាចិត្ត និងវិធានការវិជ្ជមានក្នុងការលើកកម្ពស់ស្ត្រីនិងកុមារី នៅទូទាំងប្រទេស និងពិភពលោក។
ជាចុងក្រោយលោកជំទាវអភិបាលខេត្តកោះកុង បានជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធ ចុះ ផ្ដល់ដំបូលមាន អប់រំ តម្រែតម្រង់ទិស ដល់ក្មេងៗស្ទាវ នៅក្នុងសហគមន៍របស់ខ្លួន ដែលខ្វះភាពកក់ក្តៅពីអាណា ព្យាបាល អាចក្លាយទៅជាក្មេងស្ទាវ រហូតដល់អាចប្រែក្លាយខ្លួនទៅជាក្មេងទំនើង។

លោកជំទាវអភិបាលខេត្ត បានបន្ថែមថា ក្នុងនាមយើងដែលទទួលបានលទ្ធភាពគ្រប់គ្រាន់ហើយ និងក្នុងនាមយើងដែលត្រូវបានប្រជាពលរដ្ឋជ្រើសរើសបោះឆ្នោតជូន យើងក៏គួរតែចុះសួរសុខទុក្ខ និងជួយតម្រែតម្រង់ទិសដល់ពួកគេ ដើម្បីឱ្យពួកគេមានភាពកក់ក្តៅ៕ ដោយញុឹប សន





































