ខេត្តព្រះសីហនុ ៖ គណ:កម្មាធិការពិគ្រោះយោបល់ កិច្ចការស្រ្តី និង កុមារ បើកកិច្ចបូកសរុប របាយការណ៍ ស្តីពីលទ្ធផលតាមដានស្ថានភាពស្រ្តី និងកុមារនៅតាមមូលដ្ឋានជនបទលើជីវភាពស្ថានភាពការសិក្សាកុមារ តាមរយៈប្រព័ន្ធអនឡាញ និងតាប ទឧក.២ ក្នុងរយៈកាលទប់ស្កាត់ជំងឺកូវជ-១៩។ កិច្ចប្រជុំនេះត្រូវបានធ្វើឡើង នាព្រឹក ថ្ងៃច័ន្ទ ១កើត ស្រាព ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ នៅសាលាស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម ឆេង សុភ័ក្រ សមាជិកក្រុមប្រឹក្សាខេត្ត ព្រះសីហនុ និងជាប្រធានការងារ គណ:កម្មាធិការពិគ្រោះយោបល់ កិច្ចការស្រ្តី និង កុមារខេត្តព្រះសីហនុ។ រួមទាំងការិយាល័យ និង មន្ទីរ ពាក់ព័ន្ធ ក្រុមប្រឹក្សា ឃុំទាំង១៥ លោកគ្រូ អ្នកគ្រូ នាយក នាយិការសាលា នៅក្នុងស្រុកព្រៃនប់ ផងដែរ ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឆេង សូភ័ក្រ សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តព្រះសីហនុ បានជំរុញដល់សមាជិក សមាជិកា របស់គណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត ត្រូវសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងការពារជំងឺកូវីដ ១៩ ដែលជាកិច្ចការចំពោះមុខរបស់យើងទាំងអស់គ្នា និងការចូលរួមទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារ, ទប់ស្កាត់ការជួញដូរស្រ្តី និងកុមារ, ការកេងប្រវ៉ាញ់កំលាំងពលកម្មលើកុមារ, ការជួញដូរគ្រឿងញៀន និងចូលរួមរក្សាស្ថេរភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួន និងផ្សព្វផ្សាយអោយប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាផងដែរ។
ឯកឧត្តម បានជំរុញបែបនេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំ ខែចាស់ និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ខែថ្មី បន្ត បន្ទាប់ របស់គណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត ដោយមានការចូលរួមពីអនុប្រធាន សមាជិក សមាជិកា គ.ក.ស.ក ខេត្ត និងអង្គភាព អង្គការដៃគូពាក់ព័ន្ធក្នុងខេត្តចូលរួមប្រជុំផងដែរ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ឆេង សូភ័ក្រ ក៏បានណែនាំដល់សមាជិកក្រុមការងារ សូមធ្វើការតាមដានសភាពការណ៍ របស់បងប្អូនប្រជាពលរដ្ឋដែលបានមកពីបណ្តាប្រទេសនានាដែលកំពុងតែមានជំងឺកូវីដ១៩ តាមរយៈការសហការ ជាមួយលោកមេឃុំ ចៅសង្កាត់ អាជ្ញាធរក្រុង ស្រុក ដើម្បីត្រួតពិនិត្យពី សុខភាពរបស់ពលរដ្ឋ និងបន្តអប់រំប្រជាពលរដ្ឋ អោយគាត់យល់ដឹងពីសុខភាព និងថែរក្សាសុខភាពដេីម្បីកុំអោយ មាន ជំងឺកូវីដ១៩ ៕ ដោយមនោរាហ៍
































