សូមបញ្ជាក់ផងដែរថា៖ កម្មវិធីបុណ្យត្រូវបានប្រព្រឹត្តធ្វើឡើងនៅ ថ្ងៃអង្គារ៍ ២រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ឯណោះទេ ប៉ុន្តែដោយសារ ថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៨ ត្រូវនិងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ ត្រូវហ្នឹងត្រូវនិងថ្ងៃបា្ររព្ធពិធីវិសាខបូជាផងទើបក្រុមការងារគណបក្ស ថ្នាក់កណ្តាល ចុះជួយមូលដ្ឋានស្រុកឆ្លូងចុះមកធ្វើពិធីដង្ហែរវិសាខបូជាផងនោះ ទើបសម្រេចលើកយកកម្មវិធីបុណ្យមកធ្វើនៅថ្ងៃនេះតែម្តងទៅ៕

ប្រជាពុទ្ធបរិស័ទ គណៈកម្មាធិការអាចារ្យ និងព្រះសង្ឃ គ្រប់អង្គ ប្រារព្ធពិធីបុណ្យព្រះសព ប្រគេនព្រះវិមុត្តិញ្ញាណ គង់ សុខ (វជិរប្បញ្ញោ) នៅវត្តមុនីសាគរ ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ពិធីបុណ្យគម្រប់៧ថ្ងៃនេះត្រូវបានប្រារព្ធពិធីឡើងនៅ ថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ។
ដើម្បីឧទ្ទិសកុសល ព្រះវិមុត្តិញ្ញាណ គង់ សុខ (វជិរប្បញ្ញោ) ព្រះរាជាគណៈកិត្តិយស ព្រះឧបជ្ឈាយ៍សង្ឃខេត្តក្រចេះ ព្រះគ្រូគង្គាឧទ័យ សីលធម៌ ព្រះអនុគណស្រុកឆ្លូងនិងជាព្រះចៅអធិការវត្តមុនីសាគរ ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ បានទទួល អនិច្ចធម្មនៅថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ ២០២៥ វេលាម៉ោង ១ និង ២៦នាទី រសៀលក្នុងជន្មាយុ៨៨ព្រះវស្សា ដោយជរាពាធ។
កម្មវិធីបុណ្យគម្រប់ខួប៧ថ្ងៃ ត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥។

នៅក្នុងកម្មវិធីបុណ្យនោះដែរ គេសង្កេតឃើញមានវត្តមាន លោកស្រី គង់ លឹមហូ អភិបាលស្រុកឆ្លូង និង សហការី អមដំណើរ លោកជំទាវ ជឹម ម៉ានីប្រាក់ វ៉ាន់ឌី និងឯកឧត្តម ឆាន់ សាផាន់ រដ្ឋលេខាធិការក្រសួងដែនដី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកឆ្លូង និងលោកជំទាវ ចូលរួមក្នុងពិធីបុណ្យសព ព្រះវិមុត្តិញ្ញាណ គង់ សុខ វជិរប្បញ្ញោ ព្រះរាជាគណៈថ្នាក់កិត្តិយស គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងកម្មវិធីបុណ្យេនេះ លោកជំទាវ ជឹម ម៉ានីប្រាក់វណ្ណឌី ព្រមទាំអបុត្រនិងចៅៗបានប្រគេនបច្ច័យចូលបុណ្យ ចំនួន ១២៥០០០០៛ (មួយលាន ម្ភៃប្រាំម៉ឺនរៀល) និង ប្រាក់ដុល្លា ៣៨០០ដុល្លាអាមេរិច។

ឯកឧត្តម ឆាន់ សាផាន់ និង លោក ជំទាវ គាត កុលណី ព្រមទាំងបុត្រនិងចៅៗចំនួន ៧០០ដុល្លាអាមេរិច។
កិត្តិបរិរក្សបណ្ឌិត គាត ឈន់ និង លោក ជំទាវ ឡាយ នារី ព្រមទាំងបុត្រាបុត្រី និង ចៅៗ ប្រគេនបច្ច័យចូលបុណ្យចំនួន ២០០ដុល្លា។ លោក បណ្ឌិត ឌីម សុខុន ប្រគេនបច្ច័យចូលបុណ្យចំនួន៥០ពាន់រៀល
ព្រមទាំងមានការចូលរួមបច្ច័យពីឯកឧត្តម លោក ជំទាវ អស់លោក លោកស្រី និង ឧបាសក់ ឧបាសិកា គណៈកម្មការព្រះសង្ឃ ប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត ជិត ឆ្ងាយ ជាច្រើនផងដែរ។




































