គម្រោងមូលនិធិឃុំ.សង្កាត់ ÷ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ទទួលបានផ្លូវចំនួនពីរខ្សែទៀតហើយ នៅដើមឆ្នាំ ២០២៥ នេះ

កោះកុង÷ ប្រជាពលរដ្ឋក្នុងឃុំបឹងព្រាវ ស្រុកស្រែអំបិល អបអរសាទរ បន្ទាប់ពីទទួលបានផ្លូវចំនួនពីរខ្សែបន្ថែមទៀតក្នុងដើមឆ្នាំ ២០២៥ នេះ ដែលជាគម្រោងមូលនិធិឃុំ.សង្កាត់ បានដាក់ឲ្យដេញថ្លៃផ្លូវចំនួនពីរខ្សែ ប្រវែងសរុប ០.៤៩២ គម និងលូមូលចំនួន ៦ កន្លែង ក្នុងតម្លៃប៉ាន់ស្មាន ៣៧៣,៤៥៤,២២៧រៀល កាលពីវេលាម៉ោង ៩,១០ នាទីព្រឹក ថ្ងៃទី ២១ ខែឧសភា ២០២៥។

ការបើកដាក់ឲ្យដេញថ្លៃមូលនិធិឃុំបឹងព្រាវនេះ ដោយមានការចូលរួមពីគណៈកម្មការលទ្ធកម្មឃុំ-ស្រុក និង ប្រជាពលរដ្ឋ និងមានក្រុមហ៊ុនទទួលម៉ៅការចំនួន ៨ ក្រុមហ៊ុន បានចូលដាក់សំណើរដេញថ្លៃ ។

ក្រុមហ៊ុនដែលចូលដាក់សំណើដេញថ្លៃ
ទី ១- លឹម ពិសិដ្ឋ ឈ្មោះក្រុមហ៊ុន លឹមពិសិដ្ឋ ខនស្រ្កាក់សិនឯក ដាក់ដេញតម្លៃ ៣៣០,០០០,០០០៛ ។
ទី ២- ឆាន សុភា ឈ្មោះក្រុមហ៊ុន ឆានសុភា តម្លៃ ៣៦៣,៧៩០,០០០៛ ។
ទី៣- វ៉ាន់ ឆៃថៃវង្ស ឈ្មោះក្រុមហ៊ុន សហគ្រាស លួន មុំ តម្លៃ ៣២៤,៦០០,០០០៛ ។
ទី៤- ឈុន សាយឃែរ ឈ្មោះក្រុមហ៊ុន វីភីមរកត ០១ តម្លៃ ៣៣៣,៣០០,០០០៛ ។
ទី៥- យុិន សុខ ឈ្មោះក្រុមហ៊ុន យុិន សុខ ខនស្រ្កាក់សិនឯក តម្លៃ ៣១២,៣០០,០០០៛ ។
ទី៦- សួន សុីលី សហគ្រាសមង្គលរតនៈលី១៨ តម្លៃ ៣១៦,៥០០,០០០៛ ។
ទី៧- អ៊ុយ គឹមហុង ឈ្មោះក្រុមហ៊ុន អ៊ុយ គឹមហុង តម្លៃ ៣១១,០០០,០០០៛ ។
និងទី៨- កក់ ផុង ឈ្មោះក្រុមហ៊ុន កក់ស៊ុនសេង តម្លៃ ៣២៣,០០០,០០០៛ ។

ជាលទ្ធផល ក្រុមហ៊ុនអ្នកម៉ៅការដែលទទួលបានក្នុងការដាក់ដេញថ្លៃ ឈ្មោះ អ៊ុយ គឹម ហុង ដេញថ្លៃក្នុងតម្លៃទឹកប្រាក់ ៣១១,០០០,០០០៛ (បីរយដប់មួយរយលានគត់)។

គួរបញ្ជាក់ថា ការដាក់ឲ្យដេញថ្លៃគម្រោងមូលនិធិឃុំ.សង្កាត់ ដែលជាគម្រោងរបស់រាជរដ្ឋាភិបាល ដែលបានដាក់ឲ្យដេញថ្លៃនៅឃុំបឹងព្រាវនេះ មានភាពរលូនត្រឹមត្រូវ៕ ដោយ សេន ពិសិដ្ឋ