
កោះកុង÷ ស្ថានភាពនៅច្រកទ្វារអន្តរជាតិចាំយាមកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២៥ នេះ ឃើញថា ថៃមានការផ្លាស់ប្ដូរចរាចរណ៍ពីម៉ោង ៦:០០ នាទីព្រឹក មកបើកម៉ោង ៨:០០ នាទីព្រឹក។ ដោយឡែកខាងកម្ពុជា ក៏បានប្ដូរពីម៉ោង ៦:០០ នាទីព្រឹក មកបើកម៉ោង ៩:០០ នាទីព្រឹកវិញដែរ។
ស្ថានភាពនេះ ឃើញថា បន្ទាប់ពីភាគទីថៃបើកច្រកទ្វារឱ្យចរាចរណ៍ ប្រជាពលរដ្ឋខ្មែរសម្រុកចេញពីប្រទេសថៃចូលមកកម្ពុជា រួមទាំងទំនិញគ្រប់ប្រភេទដែលដឹកជញ្ជូនតាមរថយន្តតូចធំផងដែរ។ រីឯប្រជាពលរដ្ឋថៃ រួមទាំងអាជីវករខ្មែរ ក៏បានសម្រុកចេញពីប្រទេសកម្ពុជាទៅប្រទេសថៃយ៉ាងកុះករផងដែរ បន្ទាប់ពីកម្ពុជាបើកច្រកទ្វារនៅវេលាម៉ោង ៩:០០ នាទីព្រឹក។

បើតាមការឱ្យដឹងពីលោក ង៉ុយ ជាង ប្រធានអន្តរវេស ច្រកព្រំដែនអន្តរជាតិចាំយាម លោកថា ថៃចាប់បើកច្រកទ្វារពីម៉ោង ៦:០០ ព្រឹក រហូតដល់ម៉ោង ១៦:០០ នាទីល្ងាច ថៃនិងបិទច្រកទ្វារ។ ដោយឡែកច្រកទ្វារកម្ពុជា ចាប់បើកពីម៉ោង ៩:០០ ព្រឹក រហូតដល់ម៉ោង ១៦:០០ល្ងាច នឹងធ្វើការបិទដូចគ្នា។
លោកបានបញ្ជាក់បន្ថែមថា ចំពោះអ្នកដែលមានប៉ាស្ព័រ ខាងកម្ពុជាមិនបានបិទនោះទេ ពោលគឺឱ្យចូល ប៉ុន្តែគឺខាងភាគីថៃទៅវិញទេ ដែលបានបិទមិនឲ្យចូលទៅថៃ ដូចជាអ្នកកាន់លិខិតឆ្លងដែន មានគោលបំណងទៅទេសចរណ៍ ភាគីថៃមិនឱ្យចូលទៅក្នុងថៃទេ តែបើក្នុងករណីទៅពេទ្យ ឬសទៅធ្វើការក្នុងការទំនាក់ទំនងការងាររកស៊ី ថៃនិងអនុញ្ញាតឱ្យចេញចូល ចំពោះអ្នកមានបរិភ័ត្រ ក៏អាចចេញចូលបាន បើអ្នកមានវីហ្សាធ្វើការ ថៃក៏ឱ្យចូលទៅដែរ៕ ដោយ សេន ពិសិដ្ឋ



































