(វ៉ាស៉ីនតោន)៖ ប្រធានាធិបតី លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអង្គារសប្តាហ៍នេះថា សហរដ្ឋអាមេរិក នឹងចាប់ផ្តើមដាក់ពន្ធគយ ក៏ដូចជាវិធានការផ្សេងទៀតលើរុស្ស៉ី ក្នុងរយៈពេល ១០ថ្ងៃទៀត គិតចាប់ពីថ្ងៃនេះ ប្រសិនបើទីក្រុងមូស្គូ បង្ហាញភាពមិនរីកចម្រើនឆ្ពោះទៅរកការបញ្ចប់សង្គ្រាម នៅអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣០ ខែកក្កដា ឆ្នាំ ២០២៥។

ថ្លែងនៅលើយន្តហោះ Air Force One លោក ត្រាំ បាននិយាយថា លោកមិនបារម្ភអំពីលទ្ធភាពនៃផលប៉ះពាល់ ដោយការទណ្ឌកម្មលើរុស្ស៉ី ចំពោះទីផ្សារ ឬតម្លៃប្រេងនោះទេ ហើយប្តេជ្ញាជំរុញផលិតកម្មប្រេងក្នុងស្រុក ដើម្បីប៉ះប៉ូវផលប៉ះពាល់ណាមួយ។ លោក ត្រាំ គូសបញ្ជាក់ថា «ខ្ញុំមិនដឹងថាប៉ះពាល់ដល់រុស្ស៉ីកម្រិតណាទេ លោក ពូទីន ប្រហែលជាចង់ឱ្យដូច្នេះ ទើបបន្តសង្រ្កាម ប៉ុន្តែយើងត្រូវតែដាក់ពន្ធ និងចាត់វិធានការដ៏ទៃទៀត»។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទដើមសប្តាហ៍ លោក ត្រាំ លោក Trump បានកំណត់ឱសានវាទរយៈពេលពី១០ ដល់១២ថ្ងៃ ដើម្បីឱ្យរុស្ស៉ីឈានដល់កិច្ចព្រមព្រៀងសន្តិភាព បិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ប៉ុន្តែមិនទាន់មានការឆ្លើយតបពីរុស្ស៉ីនៅឡើយទេ៕
































