
ដើម្បីជាការលើកទឹកចិត្តដល់កងទ័ពជួរមុខដែលជាវីរភាពអង្គអាចក្លាហាននោះ ក្នុងនាមយើងជាសមរភូមិក្រោយ ខ្មែរជួយខ្មែរ សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព ដែលមានឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី ជាប្រធា ន លោកបណ្ឌិត ឌីម សុខុន អគ្គលេខាធិការបានរៀបចំបង្កើតមូលនិធិសម្រាប់យកទៅជូនដល់ពួកគាត់ដោយផ្ទាល់។ដូច្នេះ សូមគោរពជម្រាបជូនដល់ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំសមាគម លោក លោកស្រីដែលជាប្រធាន អនុប្រធានសាខាខេត្ត រាជធានី ប្រធាន អនុប្រធានផ្នែក រួមនឹងសមាជិកសមាជិកាទាំងអស់ ចូលរួមតាមសទ្ធា ព្រោះថាពេលនេះត្រូវការជំនួយជាបន្ទាន់ដើម្បីជួយដល់ វីរៈកងទ័ពយើងមួយរូបដែលឈរជើងជួរមុខនៅប្រាសាទតាក្របី បានរងរបួសធ្ងន់ធ្ងរកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយសារការតតាំងគ្នាជាមួយនឹងចោឈ្លានពានសៀម ។

សូមបញ្ជាក់ផងដែរថា : កងទ័ពដែលរងរបួសធ្ងន់កំពុងសម្រាកព្យាបាលនេះ កន្លងមកពោលមុនផ្ទុះអាវុធ គឺសមាគមយើងដឹកនាំដោយលោកបណ្ឌិត ឌីម សុខុន និងលោក ហង្ស រ៉ាត់ ប្រធានសាខាខេត្តបន្ទាយមានជ័យ បានចុះសួរសុខទុក្ខនិងនាំយកអំណោយចែកជូនដល់ពួកគាត់ផងដែរ ៕
































