ក្រិក គ្រោងទិញនាវាចម្បាំង Belharra frigate ចំនួន ៤គ្រឿងពីបារាំង

(អាថែន)៖ មន្រ្តីរដ្ឋាភិបាលក្រិកបានប្រាប់ Reuters ថាក្រុមប្រឹក្សាសន្តិសុខ KYSEA អនុញ្ញាតឱ្យមានការទិញនាវាចម្បាំង Belharra frigate ចំនួន ៤គ្រឿងពីបារាំង ដើម្បីធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ ២០២៥។

បន្ទាប់​ពី​ធ្វើ​បទ​បង្ហាញ​ដល់ KYSEA រដ្ឋមន្រ្តីការពារជាតិក្រិក លោក Nikos Dendias បាននិយាយកាលពីថ្ងៃពុធថា ​នាវា​ចម្បាំង​ថ្មី​នេះ​នឹង​មាននូវបំពាក់​​បាលីស្ទីគ។ ការបញ្ជា​ទិញ​ ​នឹង​ត្រូវ​​អនុម័ត​ដោយ​គណៈកម្មាធិការ​សភាជាតិ ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ។

គួរបញ្ជាក់ថា ក្នុងឆ្នាំ ២០២១ ក្រិកឯកភាពឱ្យមានការទិញនាវាចម្បាំង Belharra ថ្មី ក្នុងតម្លៃប្រហែល ៣.៣ពាន់លានដុល្លារ ដើម្បីយកមកជំនួសនាវាចាស់ៗ ដែលធ្វើប្រតិបត្តិការអស់រយៈពេលជាង ៣០ឆ្នាំមកហើយ។ ក្រិច ក៏គ្រោងនឹងចំណាយថវិកាច្រើនជាង ២៩ពាន់លានដុល្លារសម្រាប់រយៈ ១០ឆ្នាំទៅមុខ នៅក្នុងគម្រោងការពារជាតិ ដែលរួមមានយន្តហោះចម្បាំង F-35 របស់សហរដ្ឋអាមេរិក នាវាមុជទឹកថ្មី និងដ្រូនស៊េរីទំនើបៗផងដែរ៕