ស្ត្រីម្នាក់ខណៈស្រវឹងស្រារអិលជើងធ្លាក់ទឹក បណ្ដាលឱ្យស្លាប់បាត់បង់ជីវិត

កោះកុង÷ ស្ត្រីម្នាក់វ័យអាយុ ៤០ ឆ្នាំ បានស្លាប់ដោយសារលង់ទឹក បណ្ដាលឱ្យផ្អើលឆោឡោទាំងយប់  ករណីនេះបានកើតឡើងនៅវេលាម៉ោង ៨,០០ នាទី ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៥ នៅចំណុចអូអុីស៊ីស  ស្ថិតនៅភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទខេត្តកោះកុង។

ករណីស្ត្រីស្លាប់ខាងលើនេះ បើយោងតាមការបញ្ជាក់ពីពលរដ្ឋរស់នៅជិតកន្លែងកើតហេតុបានឲ្យដឹងថា នៅយប់ថ្ងៃកើតហេតុ ម៉ោងប្រមាណជា ៨ យប់ ពួកគាត់ឮឆ្កែព្រុសរត់ទៅរត់មកយ៉ាងខ្លាំង ពួកគាត់ក៏បានចេញទៅមើល ក៏ឃើញស្ត្រីម្នាក់បានដេកស្លាប់ក្នុងទឹក រួចក៏គាត់ខលទំនាក់ទំនងដើម្បីផ្ដល់ព័ត៌មានជូនសមត្ថកិច្ចប៉ុស្តិ៍ឲ្យមកពិនិត្យមើល។ ដើម្បីរង់ចាំសមត្ថកិច្ចជំនាញបានចុះមកពិនិត្យនិងធ្វើកុសលវិច័យ។

បន្ទាប់ពីរសមត្ថកិច្ចជំនាញក្រុង-ខេត្ត ជំនាញនៃមន្ទីរពេទ្យសុខាភិបាលខេត្តបានធ្វើកុសលវិច្ច័យ និងមានការចូលរួមពីអាជ្ញាធរភូមិ-សង្កាត់ នៅព្រឹកថ្ងៃទី ៣០ ខែកញ្ញាលោកថា ស្ត្រីស្លាប់ដែលបានខាងលើ មូលហេតុ ដោយសារស្រវឹងស្រារអិលជើងធ្លាក់ទឹក ទៅទង្គិចប៉ះនិងវត្ថុរឹងបន្តិចបន្តួចទើបបណ្ដាលឲ្យលង់ទឹកស្លាប់តែម្ដង (ហូបស្រាជាប្រចាំ)។

ក្រោយពីរសមត្ថកិច្ចធ្វើកុសលបច្ច័យរួចសពស្ត្រីខាងលើ ត្រូវបានសមត្ថកិច្ចជំនាញប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យទៅតាមប្រពៃណីនៅឯវត្តជោតសញ្ញាណ៕ ដោយ សេន ពិសិដ្ឋ