សប្បុរសជននៅក្រុងប៉ោយប៉ែតមួយក្រុមបាននាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋនៅភូមិព្រៃចាន់

នៅរសៀលថ្ងៃទី ៣០ ខែកញ្ញាឆ្នាំ ២០២៥ នេះ មានសប្បុរសជនមួយក្រុម នៅក្រុងប៉ោយប៉ែតដឹកនាំដោយលោក ឆុន វិរៈ លោកគ្រូ ចាប់សរសៃ នៅក្រុងប៉ោយប៉ែត បាននាំយកអំណោយទៅចែកជូន ប្រជាពលរដ្ឋដែលកំពុងដេកការពារដីធ្លីនិងផ្ទះសម្បែងរបស់ពួកគាត់ព្រោះខ្លាចពួកទាហានថៃចូលមកលួចព័ទ្ធលួសបន្លាយកដីធ្លីរបស់ពួកគាត់។នៅក្នុង ភូមិព្រែកចាន់ ព្រំដែនខ្មែរ-ថៃ មានទីរងស្ថិតនៅក្នុង ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

បើតាមប្រសាសន៍របស់លោក ឆុន វិរៈ បានឱ្យដឹងថា៖ ការបង្ហាញទឹកចិត្តសប្បុរសធម៌របស់សប្បុរសជន ក្នុងការនាំអំណោយទៅចែកជូនប្រជាពលរដ្ឋនៅតំបន់ព្រំដែនដែលកំពុងភ័យខ្លាចនឹងសកម្មភាពរបស់ទាហានថៃ គឺជាការចែករំលែកដ៏មានអត្ថន័យជ្រាលជ្រៅ ដែលអាចយល់បានតាមរយៈគោលគំនិត និង ការបង្ហាញនូវសាមគ្គីភាពជាតិ និងការយកអាសាគ្នា សកម្មភាពនេះគឺជាការចូលរួម ឈឺឆ្អាលជាមួយបងប្អូនជនរួមជាតិ ដែលកំពុងរស់នៅក្នុងស្ថានភាពដ៏លំបាក ដោយសារភាពតានតឹងតាមព្រំដែន។ ការជួយគ្នាក្នុងគ្រាលំបាក គឺជាតម្លៃវប្បធម៌ដ៏ល្អរបស់ខ្មែរ ដែលធ្វើឲ្យសង្គមមានភាពរឹងមាំ និងប្រកបដោយសន្តិភាព។ វាជាកាយវិការដ៏សប្បុរសដែលកើតចេញពីសេចក្តីថ្លៃថ្នូរចំពោះការរស់នៅដ៏សុខ និង សុវត្ថិភាពរបស់ប្រជាពលរដ្ឋ។

  លោក ឆុន វីរៈ ដែលជាគ្រូចាប់សរសៃនៅក្រុងប៉ោយប៉ែត បានបន្ថែមថា៖ តម្លៃនៃអំណោយរូមក្នុងការការពារ និងការគាំពារ

អំណោយរូមដែលត្រូវបានជ្រើសរើសមានតម្លៃជាក់ស្តែងយ៉ាងពិសេស៖

· អង្រឹង និង កាហ្វេ៖ ជាវត្ថុធាតុដើមដ៏ចាំបាច់សម្រាប់ជីវភាពប្រចាំថ្ងៃ ជួយដល់សុខភាព និងកាត់បន្ថយការខ្វះខាត។
· ធូបដុតដេញមូស៖ ជួយការពាររាងកាយពីសត្វល្អិតសាហាវ ដែលអាចធ្វើឲ្យមានជំងឺ ជាពិសេសនៅក្នុងតំបន់ព្រៃភ្នំ។

អំណោយទាំងនេះមិនត្រឹមតែឆ្លើយតបទៅនឹងតម្រូវការរូបវន្តប៉ុណ្ណោះទេ ថែមទាំងជាសញ្ញាបង្ហាញពី ការយកចិត្តទុកដាក់ដល់សុខុមាលភាព របស់ប្រជាពលរដ្ឋ។

  ដូចគ្នានេះដែរបើតាមប្រសាសន៍របស់លោកសុខុន លោក សុ ខុន បានសង្កត់ធ្ងន់ថា ការបញ្ជាក់ពីស្មារតីខ្មែររួបរួមគ្នា

សកម្មភាពនេះធ្វើឲ្យឃើញនូវស្មារតី “ជួយគ្នាក្នុងគ្រាក្រ សម្គាល់មិត្តល្អក្នុងគ្រាមានអាសន្ន” ដែលជាពាក្យទំនៀមដ៏ពីរោះបំផុតរបស់ខ្មែរ។ នៅពេលដែលប្រទេសជាតិមានគ្រោះថ្នាក់ ការរួបរួមគ្នាគឺជាកម្លាំងដ៏ខ្លាំងក្លាបំផុត ដែលធ្វើឲ្យមនុស្សដែលមានលទ្ធភាពពុះកញ្ជ្រោលក្នុងការជួយគ្នា៕