សេចក្ដីព្រាងច្បាប់ ចំនួន៥ ត្រូវបានព្រឹទ្ធសភា អនុម័តទាំងស្រុង ក្នុងសម័យប្រជុំលើកទី៤ នីតិកាលទី៥

(ភ្នំពេញ)៖ សេចក្តីព្រាងច្បាប់សំខាន់ៗចំនួន៥ ត្រូវបានព្រឹទ្ធសភាអនុម័តទាំងស្រុង នៅក្នុងសម័យប្រជុំលើកទី៤ នីតិកាលទី៥ នៃព្រឹទ្ធសភា ដែលធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥។

សម័យប្រជុំនេះ បានធ្វើឡើងក្រោមអធិបតីភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួម ចំនួន ៥៥រូប។

សេចក្តីប្រកាសព្រឹទ្ធសភា ដែលទទួលបាន បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់ទាំង៥ នោះរួមមាន៖
*ទី១៖ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីក្របខ័ណ្ឌបទប្បញ្ញត្តិសុវត្ថិភាពម្ហូបអាហារអាស៊ាន។
*ទី២៖ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម លើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានស្តីពីបម្លាស់ទីរូបវន្ត បុគ្គល។
*ទី៣៖ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម លើពិធីសារទីមួយ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន- ហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន។
*ទី៤៖ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម លើពិធីសារទីពីរ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងបង្កើតតំបន់ពាណិជ្ជកម្ម សេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់។
*ទី៥៖ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម លើអនុសញ្ញាស្តីពីការបង្កើតអង្គការអន្តរជាតិសម្រាប់សន្ធានកម្ម។

សូមបញ្ជាក់ដែរថា អង្គប្រជុំព្រឹទ្ធសភា បានពិនិត្យហើយឱ្យយោបល់ឯកភាពទាំងស្រុងដោយឥតកែប្រែ និងចាត់ទុកជាការប្រញាប់លើសេចក្តីព្រាងច្បាប់ទាំង៥ ខាងលើមានចំនួន ៥៥សំឡេង នៃចំនួនសមាជិក ព្រឹទ្ធសភាទាំងមូល៕

ខាងក្រោមនេះជាសេចក្តីប្រកាសអំពីលទ្ធផលនៃសម័យប្រជុំលើកទី៤ របស់ព្រឹទ្ធសភា៖