(តូក្យូ)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ នាយករដ្ឋមន្រ្តីជប៉ុនថ្មី លោកស្រី Sanae Takaichi បានប្តេជ្ញាថា នឹងលើកកម្ពស់ចំណងទាក់ទងអាមេរិក ឱ្យដល់កម្រិតថ្មីមួយ ជាមួយប្រធានាធិបតី លោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី២៥ ខែតុលា ឆ្នាំ២០២៥។

លោកស្រី Takaichi ដែលជានាយករដ្ឋមន្រ្តីស្រ្តីដំបូងបំផុតរប
ស់ប្រទេសជប៉ុន បានធ្វើការប្តេជ្ញាដូចខាងលើ អំឡុងការថ្លែងសារជាលើកទីមួយនៅក្នុងសភា ស្តីពីគោលនយោបាយរបស់រដ្ឋាភិបាលលោកស្រី។ លោកស្រីនាយករដ្ឋមន្រ្តី ក៏បាននិយាយផងដែរថា ការចំណាយ២ភាគរយនៃ GPD ទៅលើវិស័យការពារជាតិ នឹងត្រូវធ្វើឡើងក្នុងឆ្នាំសារពើពន្ធ២០២៥-២០២៦នេះតែម្តង ដែលលឿនជាងគោលដៅកន្លងមករបស់រដ្ឋាភិបាល ២ឆ្នាំ។
គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោកស្រី Takaichi គឺ ៣ថ្ងៃមុនពេលលោក ត្រាំ ដែលចង់ឱ្យបណ្តាសម្ព័ន្ធរបស់អាមេរិក បង្កើនការចំណាយរបស់ពួកគេទៅលើយោធា នឹងត្រូវមកកាន់ប្រទេសជប៉ុន អំឡុងដំណើរទស្សនកិច្ចរបស់លោកនៅតំបន់អាស៉ី ក្នុងនោះរួមមានទាំងកិច្ចពិភាក្សាពាណិជ្ជកម្ម ជាមួយប្រធានាធិបតីចិន លោក ស៉ី ជីនពីង នៅឯប្រទេសកូរ៉េខាងត្បូង៕
































