
(បន្ទាយមានជ័យ)៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាលជាមួយប្អូនៗសិស្សជ័យលាភីនិទេ្ទស A ខេត្តបន្ទាយមានជ័យចំនួន ១២៦នាក់ ព្រមទាំងនាំយកវត្ថុអនុស្សាវរីយ៍កុំព្យូទ័រជូនប្អូនៗ ដើម្បីគាំទ្រការបន្តសិក្សារបស់ប្អូនៗនៅកម្រិតឧត្តម។

លោករដ្ឋមន្រ្តី លើកទឹកចិត្តឱ្យប្អូនៗបន្តបង្កើនសមត្ថភាព ចំណេះដឹង និងចំណេះជំនាញ ដើម្បីចូលរួមជាចំណែកនាពេលអនាគត ក្នុងការអភិវឌ្ឍន៍ក្រុមគ្រួសារខេត្តបន្ទាយមានជ័យ និងប្រទេសជាតិ៕




































