
(ភ្នំពេញ)៖ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានចេញសារលិខិតជូនពរ សម្តេចពិជ័យសេនា ទៀ បាញ់ នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ ក្នុងឱកាសដ៏នក្ខត្តឫក្ស នៃខួបចម្រើនជន្មាយុ នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៥។ នេះបើតាមលិខិតជូនពរ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
លិខិតជូនពរ របស់សម្តេចមហាមន្ត្រី គុយ សុផល បានសរសេរថា «នៅក្នុងឱកាសដ៏នក្ខត្តឫក្ស នៃខួបចម្រើនជន្មាយុរបស់ សម្តេចពិជ័យសេនា ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៥ តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក កម្មករ និងកងកម្លាំងនគរបាលទាំងអស់ ដែលកំពុងបម្រើការងារនៅក្នុងព្រះបរមរាជវាំង ខ្ញុំបាទ សូមសម្តែងនូវសេចក្តីរីករាយ និងសូមគោរពជូនពរជ័យ បវរមហាប្រសើរ ជូន សម្តេចពិជ័យសេនា សូមសម្រេចបាននូវជោគជ័យថ្មីៗបន្តទៀត ក្នុងភារកិច្ចដ៏ឧត្តុង្គឧត្តមបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ ដើម្បីសេចក្តីសុខ និងសេចក្តីចម្រើនរុងរឿងរបស់ប្រជាជន នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
ខ្ញុំបាទសូមគោរពកោតសរសើរដោយស្មោះ ចំពោះ សម្តេចពិជ័យសេនា ដែលបានចូលរួមជួយ ដឹកនាំប្រជាជាតិកម្ពុជា ទទួលបាននូវសន្តិភាព ស្ថិរភាព ឯកភាពជាតិ ស្ថិរភាពនយោបាយ ការអភិវឌ្ឍជាតិ លើគ្រប់វិស័យ ការពារលទ្ធិប្រជាធិបតេយ្យ ការពារជាតិ មានសន្តិសុខសង្គមល្អប្រសើរ និងមានកិច្ច សហប្រតិបត្តិការអន្តរជាតិ ព្រមទាំងរក្សាបាននូវឯករាជ្យជាតិ និងបូរណភាពទឹកដី និងបានជួយលើក ស្ទួយកិត្យានុភាពជាតិទាំងនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ ជាពិសេសនយោបាយ ឈ្នះ ឈ្នះ ទទួល បានលទ្ធផលដ៏ត្រចះត្រចង់។
ក្នុងឱកាសដ៏បវរមហាប្រសើរថ្លៃថ្លានេះ ខ្ញុំបាទសូមគោរពបួងសួងដល់គុណបុណ្យព្រះរតន ត្រ័យ គុណបារមីវត្ថុស័ក្តិសិទ្ធិនានាក្នុងលោក សូមព្រះមេត្តាប្រោះព្រំនូវទឹកអម្រឹត ប្រសិទ្ធពរជ័យ សិរី មង្គល ជូនចំពោះ សម្តេចពិជ័យសេនា និងលោកជំទាវ ព្រមទាំងបុត្រា-បុត្រី ចៅប្រុស-ចៅស្រី សូម បានប្រកបតែនឹងព្រះពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម សម្តេចពិជ័យសេនា នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ មេត្តាទទួលនូវគារវកិច្ច ដ៏ខ្ពង់ខ្ពស់ អំពីខ្ញុំបាទ»៕

































