
(ភ្នំពេញ)៖ លោកបណ្ឌិត ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា និងលោកស្រី ឧកញ៉ា បណ្ឌិត កែវ មុំ ប្រធានសមាគមសមាធិព្រះធម៌កម្ពុជា នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញបិទវគ្គបណ្ដុះបណ្ដាលសមាធិព្រះធម៌ ឬសមាធិចក្រាកម្រិត១-២ ដែលកម្មវិធីនេះ ត្រូវបានបញ្ចប់ដោយរលូន និងជោគជ័យប្រកបដោយសេចក្តីសោមនស្សរីករាយបំផុត។
សមាធិព្រះធម៌ ឬសមាធិចក្រា គឺជាសមាធិបែបវិទ្យាសាស្រ្តសុទ្ធសាធ ជាវិធីសាស្ត្រអង្គុយសមាធិស្រូបយកថាមពលពីចក្រវាលមកព្យាបាលខ្លួនឯង និងមានថាមពលដ៏អស្ចារ្យសម្រាប់ព្យាបាលជូនអ្នកដទៃបានយ៉ាងមានប្រសិទ្ធភាព។
លោកស្រី ឧកញ៉ា បណ្ឌិត កែវ មុំ បានបញ្ជាក់ថា «ការធ្វើសមាធិព្រះធម៌ ឬសមាធិចក្រា មិនត្រឹមតែធ្វើឱ្យអារម្មណ៍ស្ងប់នោះទេ ថែមទាំងធ្វើជួយព្យាបាលជំងឺផ្សេងៗយ៉ាងមានប្រសិទ្ធភាពផងដែរ»៕



































