ពលរដ្ឋរីករាយក្រោយពីទទួលបានការព្យាបាលជំងឺពីក្រុមគ្រូពេទ្យបារាំង

កោះកុង÷ ប្រជាពលរដ្ឋក្មេងចាស់យ៉ាងច្រើននាក់ ក្នុងខេត្តកោះកុង ដែលមានជំងឺត្រចៀក និងជំងឺបំពង់ក មកទទួលសេវាព្យាបាលដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យជំនាញប្រទេសបារាំង រីករាយ បន្ទាប់ពីពួកគាត់មានបញ្ហាជាច្រើនខែឆ្នាំមកហើយ ដូចជា ជំងឺពកក ដុះសាច់បំពង់ក ដុះគីសសាច់ករ និងជំងឺត្រចៀកស្ដាប់មិនឮ។

លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង លោកបានឲ្យដឹងនៅព្រឹកថ្ងៃទី ២៤  ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះថា ការទទួលសេវាព្យាបាលប្រជាពលរដ្ឋទាំងចាស់ ទាំងក្មេងដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យបារាំង មានរយៈពេលចំនួន ៤ ថ្ងៃ គិតចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៥។

លោកវេជ្ជបណ្ឌិត បានបន្ថែមថា ការព្យាបាលប្រជាពលរដ្ឋពីក្រុមគ្រូពេទ្យជំនាញបារាំង មានពីផ្នែក ក្រុមទី១- ព្យាបាលផ្នែកត្រចៀក។
ក្រុមទី២- ព្យាបាលដុះសាច់បំពង់ក ពកក និងគិសបំពង់ក។

ពលរដ្ឋដែលមានជម្ងឺត្រចៀក បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ក្រោយពីទទួលបានការព្យាបាលពីក្រុមគ្រូពេទ្យបារាំង  ត្រចៀករបស់គាត់បានស្ដាប់ឮជាធម្មតា ដោយលេងព្រួយបារម្ភទៀតហើយ ដោយក្រុមគ្រូពេទ្យ បានប្រើកាសភ្ជាប់នឹងត្រចៀករបស់គាត់ក្នុងការស្ដាប់សំឡេង។

លោកពូថា ពីមុនត្រចៀករបស់គាត់ស្ដាប់មិនឮ រយៈពេលមួយឆ្នាំ តែបន្ទាប់ពីបានព្យាបាលពីក្រុមគ្រូពេទ្យភ្លាមៗ លោកពូក៏បានស្ដាប់ឮដូចដើម។

ពលរដ្ឋដែលទទួលបានសេវាព្យាបាលសុំតាមបំណងប្រាថ្នារបស់ពួកគាត់ ដែលគាត់បានជួបបញ្ហាកកន្លងមក គាត់ក៏បានសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានជំងឺ ត្រចៀក ជំងឺពកករ ដុះសាច់បំពង់ក ឬសគិសករ សូមមកទទួលការព្យាបាលពីក្រុមគ្រូពេទ្យជំនាញបារាំង នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង៕ ដោយ សេន ពិសិដ្ឋ