កម្ពុជាមានក្រុមហ៊ុនចំនួន១៥ទទួលបានការអនុញ្ញាតឲ្យនាំចេញផ្លែចេកស្រស់ទៅប្រទេសចិន

ភ្នំពេញ ៖ បច្ចុប្ន។

យោងតាមការហ្វេសប៊ុកស្ថានទូតចិនប្រចាំនៅកម្ពុជា បានបញ្ជាក់នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ នេះថា នាពេលថ្មីៗនេះរដ្ឋបាលគយប្រទេសចិន ទើបអនុញ្ញាតឲ្យក្រុមហ៊ុនចំនួន ៥ទៀត អាចវេចខ្ចប់ និងនាំចេញផ្លែចេករបស់ប្រទេសកម្ពុជា ទៅកាន់ប្រទេសចិន លើកទី៤ ទើបធ្វើឲ្យចំនួនក្រុមហ៊ុនកើនឡើងដល់ ១៥ក្រុមហ៊ុន។

Facebook ផ្លូវការរបស់ស្ថានទូតចិននៅកម្ពុជា បានចុះផ្សាយ ថា «កាលពីពេលថ្មីៗនេះ រដ្ឋបាលគយប្រទេសចិន បានសម្រេចអនុញ្ញាតក្រុមហ៊ុន Sing He Yi Agriculture Co., Ltd និងក្រុមហ៊ុនកសិកម្មផ្សេងទៀតសរុបចំនួន ៥ ជាសហគ្រាសចំការ និងរោងចក្រវេចខ្ចប់នាំចេញផ្លែចេកនៃប្រទេសកម្ពុជាទៅកាន់ប្រទេសចិនលើកទី៤។ រហូតមកដល់បច្ចុប្បន្ននេះ ចម្ការចេកក្នុងប្រទេសកម្ពុជា ដែលបានចុះឈ្មោះមានចំនួនរហូតដល់ ១៥ក្រុមហ៊ុន ការដាំដុះដំណាំចេកមានចំនួនជាង ៨.០០០ហិកតា និងមានរោងចក្រវេចខ្ចប់ចំនួន ២១កន្លែង បានជួយលើកកម្ពស់យ៉ាងល្អប្រសើរ លើសមត្ថភាពកែច្នៃផលិតកម្មទម្រង់នៃការនាំចេញ និងការប្រកួតប្រជែងរបស់ដំណាំចេកនៅក្នុងប្រទេសកម្ពុជា»៕