រើសគ្រាប់៦០ម.ម.មកទុកក្បែរផ្ទះ កូនៗយកទៅដំលេងផ្ទុះស្លាប់ម្នាក់ របួស៣នាក់

​​​ ខេត្តព្រះវិហារ ៖ យ៉ាងហោចណាស់ក្មេងប្រុសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុនឹងមនុស្ស៣នាក់ទៀតបានរងរបួសធ្ងន់ស្រាលក្នុងករណីផ្ទុះក្បាលគ្រាប់ត្បាល់ប្រភេទ ៦០ ម.ម.កាលពីវេលាម៉ោងប្រមាណ១២.នឹង០០នាទីថ្ងៃទី២៦ខែកក្កដាឆ្នាំ២០២០នៅចំនុចដូនម៉ុកស្ថិតក្នុងឃុំកន្ទួតស្រុកជាំក្សាន្តខេត្តព្រះវិហារ។

បើតាមកាបញ្ជាក់ពីលោកអនុសេនីយ៍ឯក ចាន់ ហ៊ុន នាយប៉ុស្តិ៍រដ្ឋបាលកន្ទួត បានអោយដឹងថា ហេតុដែលបណ្តាលអោយមានករណីផ្ទុះគ្រាប់យុទ្ធភណ្ឌប្រភេទក្បាលគ្រាប់ត្បាល់៦០.ម.ម ខាងលើនេះ ដោយមុនដំបូងឪពុករបស់កុមារារងគ្រោះបានទៅស្រែហើយក៏បានប្រទះឃើញក្បាលគ្រាប់ត្បាល់ប្រភេទ.៦០.ម.ម.ហើយក៏បានរើសកាន់មកទុកចោលនៅក្បែផ្ទះ ដោយខ្លួនភ្លេចរាយការណ៍ទៅអោយក្រុមសុីម៉ាក់ ដើម្បីយកទៅកំទេចចោល តែចៃដន្យកូនរបស់ខ្លួនរួមនិងកុមារីចំនួន ២នាក់ទៀត បានបបួលគ្នាយកមកលេង តែមិននឹកស្មានថាកូនរបស់ខ្លួននិងបក្សពួកគេនោះបានយកក្បាលគ្រាប់នោះយកទៅដំលេងនោះឡើយ ដោយខ្លួនមិនបានចាប់អារម្មណ៍តែនៅសុខៗក៏ឮសំលេងផ្ទុះឡើងយ៉ាងកក្រើកផ្ទះ ប្រៀបដូចរន្ទះលាន់ឮទាំងកណ្តាលថ្ងៃត្រង់ គាត់ក៍រត់ទៅឃេីញសាកសពកូនរបស់ខ្លួនឪពុកយំសោកបោកខ្លួនស្ទើរលោះប្រលឹងចេញពីខ្លួន។

​​ គួរបញ្ជាក់ផងដែរថា កុមារា កុមារី ដែលរងគ្រោះក្នុងការផ្ទុះក្បាលគ្រាប់ត្បាល់ប្រភេទ ៦០ម.ម ខាងលើនោះរួមមាន ៖

ទី១ឈ្មោះ ស្មាន់ ម៉ា ភេទប្រុស អាយុ ៥ឆ្នាំស្លាប់នៅនឹងកន្លែងកើតហេតុទី២ឈ្មោះអឹម ម៉ារ៉ាភេទស្រីអាយុ៤ឆ្នាំរងរបួសធ្ងន់ទី៣ឈ្មោះ ហេង ពៅ ភេទស្រី អាយុ ៤ឆ្នាំរងរបួសធ្ងន់ និងទី៤ឈ្មោះ សំ ស្មានភេទប្រុស អាយុ ៤២ឆ្នាំដែលត្រូវជាឪពុកបង្កើតរបស់កុមារារងគ្រោះ(ស្លាប់)។ អ្នកទាំងអស់បច្ចុប្បន្នស្នាក់នៅភូមិឃុំនឹងស្រុកកើតហេតុខាងលើ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅធ្វើកោសល្យវិច្ច័យដោយសមត្ថកិច្ចសន្និដ្ឋានឃើញថា កុមារាដែលស្លាប់នឹងរងរបួសខាងលើនេះប្រាកដពិតជាស្លាប់នឹងរងរបួសដោយសាតែកាផ្ទុះគ្រាប់ត្បាល់ប្រភេទ ៦០.ម.ម.ដែលពួកគេបានយកមកដំលេងនោះពិតប្រាកដមែនហើយក៏បានប្រគល់សាកសពកុមារារងគ្រោះអោយឪពុកម្តាយធ្វើបុណ្យតាមប្រពៃណី។

ដោយលែកកុមារីដែលរងរបួសធ្ងន់ទាំង២នាក់ខាងលើត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ១៦មករាខេត្តព្រះវិហារ៕