លោកបណ្ឌិត ឌីម សុខុន អគ្គលេខាធិការ សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព រួមនឹងក្រុមការងារ នារសៀលថ្ងៃទី 4 ខែធ្នូ ឆ្នាំ២០២៥


បានឈូសឆាយព្រៃតាមដងផ្លូវដើម្បីប្អូនៗសិស្ស
សាលា នឹងបងប្អូនប្រជាពលរដ្ឋស្ថិតនៅភូមិស្រែគរ២ ឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង ។

នាឱកាសនោះដែរលោកបណ្ឌិត បានប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីចំណាក់ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី ប្រធានសមាគ ដែលតែងតែយកចិត្តទុកដាក់ គិតគូពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និន្នាការ យោបាយនោះឡើយ។ទន្ទឹមនោះផងដែរបានជូនពរដល់ឯកឧត្តមបណ្ឌិត ប្រធានសមាគម និងក្រុមការងារទាំងអស់ អោយមានសុខភាពល្អ ជន្មាយុយឺនយូរនិងរកទទួលទានមានបានផងដែរ​៕