(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥នេះ បានបង្ហាញរូបភាពរណ្ដៅគ្រាប់ផ្លោង ដែលយោធាថៃ បាញ់ធ្លាក់ចូលក្នុងសាលាបឋមសិក្សាបុស្សធំ នៅឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ កាលពីព្រឹកថ្ងៃចន្ទ ទី០៨ ខែធ្នូ ឆ្នាំ២០២៥នេះ មានចម្ងាយ ១០ម៉ែត្រ ពីរោងសិស្សហូបបាយ៕



































