នៅព្រឹកថ្ងៃចន្ទនេះ សមរភូមិថ្មដាពោធិ៍សាត់ បន្ទាយមានជ័យ និងឧត្តរមានជ័យ ទាហានថៃបានបន្តបាញ់ចូលទឹកដីកម្ពុជា

(ព្រំដែន)៖ គិតត្រឹមវេលាម៉ោង ៧៖៣០នាទី ព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះ ទាហានថៃបានបន្តបាញ់ចូលដីកម្ពុជា នៅតាមសមរភូមិថ្មដា ពោធិ៍សាត់ ភូមិព្រៃចាន់ ភូមិជោគជ័យ បន្ទាយមានជ័យ និងសមរភូមិឧត្តរមានជ័យ ព្រមទាំងសមរភូមិព្រះវិហារផងដែរ។

ប៉ុន្តែគ្រប់សមរភូមិទាំងអស់ ត្រូវបានកម្លាំងយើងទប់ទល់ និងបាញ់ការពារយ៉ាងខ្លាំងក្លាមិនឲ្យសត្រូវឈ្លានពាន ​និងចូលកាន់កាប់ទីតាំងយើងបាននោះទេ៕