(ប៉េកាំង)៖ រដ្ឋមន្រ្តីការបរទេសចិន បានជំរុញដល់ក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការឈូងសមុទ្រ (GCC) ឱ្យមានសម្រេចលើ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន ដោយលើកឡើងពីភាពបន្ទាន់នៃការកើនឡើង នូវការគាំពារនិយម និងឯកតោភាគីនិយម ខណៈដែលពាណិជ្ជកម្មសេរីរងការវាយប្រហារ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៥ ខែធ្នូ ឆ្នាំ ២០២៥។

លោក Wang Yi បានជួបអគ្គលេខាធិការ GCC លោក Jasem Mohamed Albudaiwi ក្នុងទីក្រុង Riyadh កាលពីថ្ងៃអាទិត្យ និងមានជំនួបដោយឡែកមួយទៀត ជាមួយក្រុមមន្ត្រីកំពូលអារ៉ាប៊ីសាអូឌីត។ លោក Wang បាននិយាយក្នុងពេលជួបលោក Albudaiwi ថា «វាដល់ពេលត្រូវធ្វើការសម្រេចចិត្តចុងក្រោយ។ កិច្ចពិភាក្សាមានរយៈពេលជាង ២០ឆ្នាំ ហើយលក្ខខណ្ឌសម្រាប់គ្រប់ទិដ្ឋភាពទាំងអស់ គឺមានភាពចាស់ទុំជាមូលដ្ឋាន»។ លោក Wang បន្ថែមថា «កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ជោគជ័យមួយ នឹងបញ្ជូនសញ្ញារឹងមាំទៅពិភពលោក អំពីការការពារខ្លួនពីពហុភាគីនិយម ហើយចិនគាំទ្រប្លុកនេះឱ្យពង្រឹងស្វ័យភាព ផ្តល់ការសម្របសម្រួលជាយុទ្ធសាស្រ្ត និងជំរុញដំណើរការសមាហរណកម្មរបស់ខ្លួន»។
គួរបញ្ជាក់ថា តាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន លោក Wang Yi កំពុងស្ថិតក្នុងទស្សនកិច្ចទៅកាន់ប្រទេសចំនួន ៣ ក្នុងតំបន់មជ្ឈិមបូព៌ា ដែលចាប់ផ្តើមនៅអេមីរ៉ាត់អារ៉ាប់រួម ហើយបញ្ចប់នៅហ៊្សកដានី៕
































