
ក្រុងប៉ោយប៉ែត៖ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះមាន សប្បុរសជនជាច្រើននាក់ដូចជា បងប្អូន ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កសិករ និង អាជីវករ ជាច្រើននាក់ រួមទាំង អ៊ំ ស្រី ម្នាក់ដែលជាអ្នករើសអេតចាយផងនោះ កំពុងតែជួយឧបត្ថម្ភគាំទ្រ ជាថវិកា គ្រឿងឧបភោគនិងបរិភោគ ដើម្បីចែកជូនដល់ បងប្អូនវីរៈកងទ័ពជួរមុខនិងបងប្អូនជនភៀសសឹតតាមរយៈសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាពក្រុងប៉ោយប៉ែត។

ថ្លែងនៅក្នុងសកម្មភាពនេះដែរ លោក ឆុន វីរៈ អនុប្រធានសមាជិកសមាគម និង ជាលោកគ្រូចាប់ សរសៃ នៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា៖
បន្ទាប់ពីយកស្បៀងអាហារគ្រឿងឧបភោគបរិភោគបច្ចេកជូន បងប្អូនប្រជាពលរដ្ឋ នៅតាមទីតាំងដែលមានសុវត្ថិភាពរួចមក នៅព្រឹក ថ្ងៃទីថ្ងៃទី 17 ខែ 12 ឆ្នាំ 2025 នេះ ក្រុមការងារសមាគមយើងបានយកអំណោយ ជាគ្រឿងឧបភោគបរិភោគ ស្បែកជើង និងថ្នាំបន្សាបជាតិពុលយកទៅដល់ វីរកងទ័ពជួរមុខបាន៥ ទីតាំងហើយ មកដល់ម៉ោងនេះ ទីតាំងដែលបាននាំយកអំណោយទៅចែកនោះរួមមាន ៖ ទី១/កម្លាំងរាជអាវុធហត្ថនៅណុច ស្រុកម៉ាឡៃ ,ទី២/កងកម្លាំងរាជអាវុធហត្ថនៅចំណុចស្រុកអូរជ្រៅ ,ទី៣/កងកម្លាំងកងរាជអាវុធហត្ថនៅចំណុចព្រំដែនព្រៃគប់ និង អាងសិលាខ្មែរ។
ទី៤/កងកម្លាំងប្រដាប់អាវុធនៅចំណុច ភូមិជោគជ័យ និង ភូមិព្រៃចាន់ (ចំណុចក្តៅជាងគេ)ស្ថិតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ក្នុងនៅក្រុមការងារមូលនិធិសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព បាននាំយក ស្បែកជើងចំនួន 43 គូរ ថ្នាំបន្សាបជាតិពុលចំនួន 5 កេះ
អាចបន្សាបជាតិពុលបានមនុស្សជាង 1,000 នាក់។
និងគោលដៅ ទី៥/ប៉ុស្តិ៍នគរបាលព្រំដែនគោកនៅចំណុចស្ទឹងបត់។

ដូចគ្នានេះដែរ បើតាមប្រសាសន៍របស់លោក សយ សុខុនអនុប្រធាន សាខាសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាពក្រុងប៉ោយប៉ែត បានមានប្រសាសន៍ឲ្យដឹងថា៖ មូលនិធិសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព មានកិត្តិយស សូមគោរពជម្រាបជូន ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា អស់លោក លោកស្រី ប្រជាពលរដ្ឋរាជធានីខេត្ត និង សមាជិក សមាជិកា សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាពសូមមេត្តាចូលរួមបរិច្ចាគជាវិភាគទានផ្ដល់ជាអំណោយសប្បុរសធម៌ តាមការស្ម័គ្រចិត្តទោះតិចក្ដី ច្រើនក្ដី ទាំងថវិកា និងសម្ភារ ជាដើម ដើម្បីលើកទឹកចិត្តនិងចែកជូនដល់បងប្អូនវីរកងទ័ពជួរមុខដែលកំពុងតែ ការពារទឹកដីពីចោរសៀមចង្រៃចង់បានដីរបស់យើង។

សូមបញ្ជាក់ផងដែរថា៖ អំណោយដែលទទួលបានពីសប្បុរសជនទាំងអស់ មានដូចជា ថវិកា ថ្នាំពេទ្យ ថ្នាំបន្សាបជាតិពុល ទឹកបរិសុទ្ធ សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគជាដើម មូលនិធិសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាពរបស់យើងបានយកទៅចែកជូនដល់វីរៈកងទ័ពជួរមុខ និង បងប្អូនជនភៀសសឹក ជារៀងរាល់ ថ្ងៃ៕



































