សាលិខិតជូនពរ

សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកប្រោសប្រទាន ពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ និង លោកជំទាវ ព្រមទងបុត្របុត្រី ចៅប្រុស ចៅស្រី ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២៦

ក្នុងឱកាសដ៏មហាប្រសើរថ្លៃថ្លា ប្រកបដោយសេចក្តីសោមនស្សរីករាយ នៃពិធីចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២៦
នាពេលខាងមុខនេះ ខ្ញុំបាទ រ៉ី នោរៀ ចាហ្វាង ការផ្សាយគេហទំព័រ សារព័ត៌មាន នី ណា ញូស៍ និង សហការី នៃគេហទំព័រ ទាំងអស់ សូមគោរពជូនពរ បវរមហាប្រសើរជូនចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ និង លោកជំទាវព្រមទាំង បុត្រា បុត្រី ចៅប្រុស ចៅស្រី សូមបានប្រកប ដោយកាយពលមាំមួន បញ្ញាញាណភ្លឺថ្លា សុខភាពល្អបរិបូណ៍ ជន្មាយុយឺនយូរ ដើម្បីចូល រួមដឹកនាំ ក្រសួងការពារជាតិ
ឲ្យមានការ អភិវឌ្ឍន៍ កាន់តែរីកចម្រើន និង សំបូររុងរឿងជារៀងរហូត។

ឆ្លៀតក្នុងឱកាសដ៏មហាវិសេសថ្លៃថ្លានេះ ខ្ញុំបាទសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា នៃវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមតាមជួយបីបាច់ថែរក្សាប្រោះព្រំនូវសព្ទសាធុការ ពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូនចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ និង លោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅៗជាទីស្រឡាញ់ទាំងអស់ សូមប្រកបដោយពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

                 សូមគោរពជូនពរពី

ខ្ញុំបាទ រ៉ី នោរៀ និង សហការីនៃគេហទំព័រ សារព័ត៌មាន នី ណា ញូស៍ ទាំងអស់។