
ខ្ញុំបាទ រ៉ី នោរៀ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកប្រោសប្រទាន ពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនចំពោះ បងប្អូនវីរកងកម្លាំងជួរមុខដែលកំពុងឈរជើងការពារបូរណភាពទឹកដីខ្មែរ និង បងប្អូនជនភៀសសឹក ទាំងអស់ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២៦
ក្នុងឱកាសដ៏មហាប្រសើរថ្លៃថ្លា ប្រកបដោយសេចក្តីសោមនស្សរីករាយ នៃពិធីចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២៦ នាពេលខាងមុខនេះ ខ្ញុំបាទ រ៉ី នោរៀ សូមគោរពជូនពរ បវរមហាប្រសើរជូនចំពោះ បងប្អូនវីរកងទ័ពជួរមុខ នៅតាមបណ្តោយព្រំដែនខ្មែរ-ថៃ និង បងប្អូនជនភៀសសឹកទាំងអស់ សូមបានប្រកប ដោយកាយពលមាំមួន បញ្ញាញាណភ្លឺថ្លា សុខភាពល្អបរិបូណ៍ ជន្មាយុយឺនយូរ និង សូមឲ្យច្បាំងឈ្នះអស់មារសត្រូវ ជា កងទ័ពសៀម ដែលកំពុងឈ្លានពានទឹកដីខ្មែរ។
ឆ្លៀតក្នុងឱកាសដ៏មហាវិសេសថ្លៃថ្លានេះ ខ្ញុំបាទ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា នៃវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមតាមជួយបីបាច់ថែរក្សាប្រោះព្រំនូវសព្ទសាធុការ ពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូនចំពោះ បងប្អូនវីរកងទ័ពខ្មែរ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីខ្មែរ នៅតាមបណ្តោយព្រំដែនខ្មែរ-ថៃ និង បងប្អូនជនភៀសសឹកទាំងអស់ សូមប្រកបដោយពុទ្ធពរទាំង ៤ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
សូមគោរពជូនពរពី
ខ្ញុំបាទ រ៉ី នោរៀ ចាងហ្វាងគេហទំព័រសារព័ត៌មាន នី ណា ញូស៍ និង ជាជំនួយការផ្ទាល់ អ្នកស្រី មេធាវី អ៊ុចិន្ដា ប្រធានការិយាល័យមេធាវី AI ។


































