លោក សយ សុខុន និង លោក ឆុន វិរៈ អនុប្រធានសាខាសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាពខេត្តបន្ទាយមានជ័យ នាំយកអំណោយសាមគ្គីភាពពីសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព ទៅចែកជូន វិរកងទ័ពការពារព្រំដែន

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី ៣ ខែកុម្ភៈឆ្នាំ ២០២៦ នេះ លោក សយ សុខុន-លោក ឆុន វិរៈ
អនុប្រធានសាខាសមាគយុវជន ដើម្បីសន្តិភាពសាខាខេត្តបន្ទាយមានជ័យ លោក សយ ចាន់ធី អគ្គលេខាធិការរង និង ជាអ្នកតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មានទទួលបន្ទុកគ្រប់គ្រងសមាគមអ្នកសារព័ត៌មានទូទាំងប្រទេស និង ជាប្រធានសមាគម បាននាំយកអំណោយ ទឹកបរិសុទ្ធ បារី និង ឧបករណ៍អ៊ីសូឡង់ការពារទ្រូង ទៅចែកជូន វិរកងទ័ពនៅភ្នំឆ័ត្រ ស្ថិតនៅក្នុងខេត្តឧត្តរមានជ័យ។

បើតាមប្រសាសន៍របស់ លោក សយសុខុន អនុប្រធានសាខាសម្ព័ន្ធយុវជនដើម្បីសន្តិភាពសាខាខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ៖ក្នុងស្មារតីសាមគ្គីភាព សេចក្តីគោរព និងការលើកទឹកចិត្តដល់វីរៈកងទ័ពជួរមុខ សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព បានរៀបចំកម្មវិធីនាំយកអំណោយសាមគ្គីភាពទៅចែកជូនវីរៈកងទ័ពដែលកំពុងបំពេញភារកិច្ចការពារព្រំដែនជាតិ។

លោកថា៖ អំណោយទាំងនេះ គឺជាការបង្ហាញពីទឹកចិត្តស្រឡាញ់ជាតិ ការគាំទ្រ និងការយកចិត្តទុកដាក់ពីសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព ចំពោះវីរៈកងទ័ពដែលបានលះបង់កម្លាំងកាយចិត្ត ក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងសន្តិភាពជាតិ។

ដូចគ្នានេះដែរ លោក ឆុន វិរៈ តំណាងសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព បានបញ្ជាក់ថា កម្មវិធីនេះ មានគោលបំណងលើកទឹកចិត្តដល់កងទ័ពជួរមុខ ឲ្យមានកម្លាំងចិត្ត កម្លាំងកាយ និងបន្តបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការការពារជាតិ និងប្រជាពលរដ្ឋ។
ជាមួយគ្នានេះ វិរកងទ័ពការពារព្រំដែន ក៏បានសម្តែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព ដែលបានយកចិត្តទុកដាក់ និងគាំទ្រដល់កងទ័ពជួរមុខ ដោយចាត់ទុកអំណោយ និងការលើកទឹកចិត្តនេះ ជាកម្លាំងចិត្តដ៏មានន័យ ក្នុងការបំពេញភារកិច្ចដើម្បីជាតិមាតុភូមិ។

ចំណែក លោក វីរៈសេនីយ៍ទោ ហង្ស រ៉ាត់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ ក្រុមការងារ សម្ព័ន្ធយុវជនដើម្បីសន្តិភាពដែលបាននាំយកអំណោយសាមគ្គីភាពនេះមកចែកជូនដល់ វីរកងទ័ពជួរមុខ គឺបង្ហាញឲ្យឃើញពីសាមគ្គីភាពរវាងយុវជន និងកងទ័ព ក្នុងការរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានភាពរីកចម្រើនយ៉ាងចីរភាព។

សូមបញ្ជាក់ផងដែរថា៖ អំណោយដែលយកមកចែកជូន វិរកងទ័ព នៅភ្នំឆ័ត្រនេះ ព្រះតេជគណ ព្រះមុនីសីលសោភ័ណសយ ចាន់ថន ព្រះរាជាគណះ ថ្នាក់កិត្តិយសទីប្រឹក្សាព្រះមេគណខេត្តបន្ទាយមានជ័យ និងជាព្រះចៅអធិការវត្តខ្មែរពុទ្ធភូមិជាយដែនសមារាម បានឧបត្ថម
ទឹកបរិសុទ្ធ៣៥០យួរ តាមរយៈលោក សយ ចាន់ធី ផងដែរ៕