
ខេត្តកោះកុង៖ ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ សមទ្ធិផលនានា ក្នុងវត្តគិរីសាគរ(វត្តចម្លងគោ) ក្រោមអធិបតីភាពលោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក – លោក ខេង គង់ អភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរ និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោក ក្រូច បុរីសីហា
អភិបាលស្រុក បុទុមសាគរ ខេត្តកោះកុង-ព្រះរតនៈបេមរង្សី រាជាគណៈ ថ្នាក់កិត្តិយសនៃព្រះរាជាណាចក្រកម្ពុជា ព្រះពិសុទ្ធមុន្នី (ខឹម ខុន) ព្រះអនុគណស្រុកបូទុមសាគរនិង ជាព្រះចៅអធិការវត្តអង្គសាលាមុនីថ្មស។
ដោយមានការនិមន្ត និង អញ្ជើញចូលរួមពី ព្រះតេជគុណ ព្រះចៅអធិការវត្ត និងអស់លោក លោកស្រី សមាជិកក្រុមប្រឹក្សា, អាជ្ញាធរភូមិ ឃុំ សីលវន្ត សីលវតី ឧបាសក ឧបាសិកា លោកយាយ លោក តា អ៊ំពូមីង បងប្អូន និងក្មួយៗសិស្សានុសិស្ស កម្មវិធីនេះត្រូវបានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០២៦ នៅក្នុងបរិវេណវត្តគិរីសាគរ(វត្តចម្លងគោ) ស្ថិតក្នុងភូមិចម្លងគោឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។

លោក អិក កួន មេឃុំថ្មសបានមាន ប្រសាសន៍ថា៖បើតាមប្រវត្តិសង្ខេបវត្តគិរីសសាគរ (វត្តចម្លងគោ)ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ប្រទេសកម្ពុជាត្រូវបានប្រែមុខមាត់ថ្មីក្រោមការដឹកនាំរបស់រណសិរ្ស សាមគ្គីសង្គ្រោះជាតិកម្ពុជា បច្ចុប្បន្នរណសិរ្សសាមគ្គីអភិវឌ្ឍមាតុភូមិ និងគណៈបក្សប្រជាជនកម្ពុជាមាន សម្តេច ហេង សំរិន សម្តេច ជា ស៊ីម និងសម្តេច ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ត្រឹមត្រូវ និងបានផ្សះផ្សា បង្រួបបង្រួមជាតិឆ្ពោះទៅរកសន្តិភាពជូនជាតិកម្ពុជាទាំងស្រុងតាមរយៈការស្តារហេដ្ឋារចនាសម្ព័ន្ធនានា នៅទូទាំងប្រទេសដូចជា វត្តអារាម សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ និងស្ពានជាដើម។
ប៉ុន្តែនៅទីកន្លែងនេះពុំទាន់មានវត្តសម្រាប់ពុទ្ធបរិស័ទគោរពបូជាទេ ព្រោះនៅពេលនោះប្រជាពុទ្ធបរិស័ទ មករស់នៅមានចំនួនតិចគ្រួសារ ពិបាកធ្វើដំណើរចេញចូលនិងជាតំបន់ដាច់ស្រយាល ហើយប្រជាពលរដ្ឋ រស់នៅកន្លែងនេះពុំមានព្រះសង្ឃសម្រាប់ធ្វើបុណ្យទានផងដែរ។

លោកបានបន្តថា៖ ដោយមើលឃើញផលលំបាកទាំងនេះហើយទើបប្រជាពលរដ្ឋទាំងអស់រស់នៅក្នុងភូមិស្នើរសុំកសាងវត្ត សារជាថ្មីសម្រាប់ទុកជាកន្លែងគោរពបូជា និងធ្វើបុណ្យនានាក្នុងវិស័យនៃព្រះពុទ្ធសាសនា។
លោក អិក កួន មេឃុំថ្មស បានបញ្ជាក់ថា៖ តាមរបាយការណ៍សាងសង់ និងសមិទ្ធផលដែលដាក់សម្ពោធនាឱកាស នេះ រួមមាន រូបសំណាកសម្តេចព្រះសង្ឃរាជ ជួន ណាត អតីតព្រះចៅអធិការបង្កើតវត្តព្រះនាម ឱក កាក់ ព្រះបាទជ័យវរ័ន្មទី៧ និងលោកអាចារ្យព្រះភិរម្យភាសា អ៊ូ ហៅក្រមង៉ុយ ដោយរូបសំណាកនីមួយៗទាំង៤ អង្គនេះមានភ្នែន ៩តឹក កម្ពស់ ១ម៉ែត្រ បាល័ង្គនិងឆ័ត្ររួត សរុបចំណាយអស់ទឹកប្រាក់ ១១ ១៩៩ដុល្លា ឧបត្ថម្ភកសាងដោយ លោកអ្នកឧកញ៉ា ស៊ី គង់ទ្រីវ និងលោកជំទាវ ព្រមទាំងពុទ្ធបរិស័ទ និងផ្លូវបេតុងមួយ កន្លែងដែលមានទទឹង៧ម៉ែត្រ ប្រវែងបណ្តោយ ៩៥ម៉ែត្រ កម្រាស់ ១តឹកកន្លះ សរុបអស់ទឹកប្រាក់ ១៦ ៦២៥ដុល្លា ដោយមានការឧបត្ថម្ភពីលោក YU JIN នាយកគ្រប់គ្រងក្រុមហ៊ុនរ៉ូយ៉ាល់គ្រប (បូទុមសាគរ) រួមទាំងពុទ្ធបរិស័ទជិតឆ្ងាយផងដែរ។

ថ្លែងក្នុងពិធីសំណេះសំណាល បុណ្យសម្ពោធឆ្លងសមិទ្ធផលនានា និង បុណ្យផ្កាប្រាក់សាមគ្គី វត្តគិរីសាគរ (វត្តចម្លងគោ)នេះដែរ។
លោក ខេង គង់ អភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរបានមានប្រសាសន៍ហើយដឹងថា៖ តាងនាមឱ្យក្រុមប្រឹក្សាស្រុកបូទុមសាគរ និងតាងនាមឱ្យលោក ក្រូច បូរីសីហា អភិបាល នៃ គណៈអភិបាលស្រុក លោក ពិតជាមានសេចក្តីសោមនស្សរីករាយ ដោយបានមកធ្វើជា គណៈអធិបតី រួមជាមួយលោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក ក្នុងពិធីបុណ្យសម្ពោធឆ្លងសមិទ្ធផលនានា (រូប សំណាកអតីតព្រះចៅអធិការបង្កើតវត្តព្រះនាម ឱក កាក់, សម្តេចព្រះសង្ឃរាជ ជួន ណាត, ព្រះបាទជ័យវរ្ម័នទី៧ និងលោកអាចារ្យ ព្រះភិរម្យភាសាអ៊ូ (ហៅក្រមង៉ុយ) និងបុណ្យផ្កាប្រាក់សាមគ្គី នៅក្នុងវត្តចម្លងគោ នាពេលនេះ។
លោក ខេង គង់ បានសំដែងនូវអំណរសាទរយ៉ាងស្មោះស្ម័គ្រ ជាមួយព្រះមេគណ ព្រះតេជគណ គ្រប់ព្រះអង្គ និងប្រជាពុទ្ធបរិស័ទទាំងអស់ ក្នុងខេត្តកោះកុង ជាពិសេសប្រជាពុទ្ធបរិស័ទចំណុះជើងវត្តគិរីសាគរ ហៅវត្តចម្លងគោ ក្នុងភូមិចម្លងគោ ឃុំថ្មស របស់យើងដែលទទួលបាននូវសមិទ្ធិផល ថ្មីៗថែមទៀត ដែលផ្តួចផ្តើម ឧបត្ថម្ភកសាងដោយ ឧកញ៉ា ស៊ី គង់ទ្រីវ និងលោកជំទាវ ព្រមទាំងពុទ្ធបរិស័ទ សរុបចំណាយថវិកាអស់ចំនួន ១១១៩៩ ដុល្លា និងផ្លូវបេតុងមួយខ្សែទៀតដែលមានទទឹង ៧ម បណ្តោយ ៩៥ម កម្រាប់ ១.៥ម សរុបចំណាយ ថវិកាអស់ចំនួន ១៦៦២៥ ដូល្លា ដោយមានការឧបត្ថម្ភពីលោក YU JIN នាយកគ្រប់គ្រងក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប រួមទាំងសប្បុរសជនជិតឆ្ងាយផងដែរ។

លោកថា៖ សមិទ្ធិផលនេះ ស្របពេលដែលប្រទេសជាតិយើង មានការអភិវឌ្ឍជាបន្តបន្ទាប់ ក្នុងល្បឿនគួរអោយមោទនភាពបំផុត ដោយឡែកទឹកដីស្រុកបូទុមសាគរ ក៏មានឱកាសដ៏ប្រពៃ ពីសន្តិភាព ស្ថេរភាព នយោបាយ ដោយបានទទួល នូវ សមិទ្ធផលធំៗ ជាបន្តបន្ទាប់ ដូចជា ផ្លូវកៅស៊ូ ផ្លូវបេតុង ផ្លូវលំ រោងចក្រផលិតកុងផ្លាកេ និងរោងចក្រអគ្គីសនីសាលារៀន វត្តអារ៉ាម ជាដើម។ល។
លោក ខេង គង់អភិបាលរងស្រុក បូទុមសាគរខេត្តកោះកុង រូបនេះបានសង្កត់ធ្ងន់ថា៖ ចំពោះហេដ្ឋារចនាសម្ព័ន្ធដទៃទៀត ត្រូវបានកសាង និងកែលម្អ ជាបន្តបន្ទាប់ រួមមាន ព្រមទាំងរមណីយដ្ឋាន និងរមណីយដ្ឋានធម្មជាតិនានា សំដៅប្រែក្លាយ ទឹកដីស្រុកបូទុមសាគរ ជាទឹកដី នៃការទាក់ទាញភ្ញៀវទេសចរ ប្រកបដោយភាពស្រស់បំព្រង និងផាសុកភាព៕





































