
ខេត្តព្រះសីហនុ ៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹងជាផ្លូវការ អញ្ជើញបណ្តាក្រុមហ៊ុន និងសហគ្រាសទាំងអស់ ឱ្យចូលរួមដេញថ្លៃជាសាធារណៈ លើការផ្គត់ផ្គង់សម្ភារ និងបរិក្ខារបច្ចេកទេសមិនមែនព័ត៌មានវិទ្យា សម្រាប់បម្រើការងារក្នុងឆ្នាំថវិកា ២០២៦។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រុមលទ្ធកម្មនៃមន្ទីរជំនាញ បានបញ្ជាក់ថា នេះគឺជាឱកាសសម្រាប់បណ្តាក្រុមហ៊ុន ឬសហគ្រាសឯកបុគ្គល ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជា អាចចូលរួមពិគ្រោះថ្លៃ ដើម្បីផ្គត់ផ្គង់តម្រូវការបច្ចេកទេសរបស់មន្ទីរ។
ព័ត៌មានលម្អិតនៃការដេញថ្លៃ៖
គោលបំណង ការពិគ្រោះថ្លៃផ្គត់ផ្គង់សម្ភារ និងបរិក្ខារបច្ចេកទេសមិនមែនព័ត៌មានវិទ្យា។
ការចែកឯកសារដេញថ្លៃ៖បណ្តាក្រុមហ៊ុនអាចស្វែងរកទិញឯកសារពិគ្រោះថ្លៃ ចាប់ពីថ្ងៃទី ០៧ ខែឧសភា ឆ្នាំ២០២៦ តទៅ រៀងរាល់ម៉ោងធ្វើការ។
ទីតាំង៖ ផ្នែកលទ្ធកម្ម នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ (ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ)។
កាលបរិច្ឆេទឈប់ទទួល និងការបើកសំណើពិគ្រោះថ្លៃ៖
មន្ទីររៀបចំដែនដីបានកំណត់កាលវិភាគយ៉ាងច្បាស់លាស់ដូចខាងក្រោម៖
ការឈប់ទទួល និងបើកសំណើរ នឹងប្រព្រឹត្តទៅនៅវេលាម៉ោង ១០:០០ នាទីព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦។
លក្ខខណ្ឌកំណត់ រាល់ក្រុមហ៊ុន ឬសហគ្រាសដែលមានសម្ព័ន្ធភាពជាមួយគ្នា ឬមានប្រភពតែមួយ អាចដាក់សំណើពិគ្រោះថ្លៃបានតែមួយគត់។
ព័ត៌មានបន្ថែម៖
សម្រាប់ក្រុមហ៊ុនដែលមានបំណងចូលរួមពិគ្រោះថ្លៃ សូមអញ្ជើញទាក់ទងដោយផ្ទាល់នៅមន្ទីររៀបចំដែនដី ខេត្តព្រះសីហនុ ឬតាមរយៈលេខទូរស័ព្ទ ០៣៤ ៩៣៣ ៨៦៤ ដើម្បីសាកសួរព័ត៌មានបន្ថែម និងទិញឯកសារពិគ្រោះថ្លៃ។
ការប្រកាសដេញថ្លៃនេះ បង្ហាញពីតម្លាភាព និងការបើកចំហររបស់រដ្ឋបាលខេត្ត ក្នុងការជ្រើសរើសដៃគូផ្គត់ផ្គង់ដែលមានសមត្ថភាព ដើម្បីបម្រើដល់កិច្ចប្រតិបត្តិការការងាររដ្ឋបាល និងបច្ចេកទេសក្នុងខេត្តឱ្យកាន់តែមានប្រសិទ្ធភាព៕

































