ការងារបង្កបង្កើនផលស្រូវរដូវវស្សា ឆ្នាំ២០២០ សម្រេចបានជាង៩៩ភាគរយ ដោយ Nina News168 - ចេញផ្សាយថ្ងៃទី ៣១ សីហា ២០២០ របាយការណ៍ពីក្រសួងធនធានទឹក និងឧតុនិយម បានដឹងថា ល្បឿនការងារបង្កបង្កើនផលស្រូវរដូវវស្សា ឆ្នាំ២០២០ សម្រេចបាន ៩៩,១៧ ភាគរយ ដោយអនុវត្តនៅលើផ្ទៃដីជាង២លាន ៥សែន ៥ម៉ឺនហិចតា លើផ្ទៃដីផែនការ ២លាន ៥សែន ៧ម៉ឺនហិចតា។