ស្នងការនគរបាលខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត តាមប្រព័ន្ធអនឡាញ

ខេត្តកំពង់ធំ ៖ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នេះ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមរយៈប្រព័ន្ធបញ្ជូនរូបភាពនិងសំឡេងពីចម្ងាយ (Zoom) ពីសាលប្រជុំសាលាខេត្តកំពង់ធំ។ កិច្ចប្រជុំពេញអង្គដ៏មានសារៈសំខាន់នេះ ត្រូវបានដឹកនាំនិងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងរាល់របៀបវារៈសំខាន់ៗរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញការអភិវឌ្ឍជាតិ និងពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ។
ការចូលរួមរបស់ថ្នាក់ដឹកនាំកងកម្លាំងនគរបាលខេត្ត ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាពេលនេះ ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់ ក្នុងការទទួលយកនូវរាល់បទបញ្ជា គោលនយោបាយ និងការណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីយកមកបន្តអនុវត្ត និងផ្សព្វផ្សាយនៅថ្នាក់ក្រោមជាតិឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១៕ដោយ សឿង សុទ្ធ